ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែនហើយ បង្ក្រាប​បាន​តែ​អា​ក្តាម​តូច​ៗ…​ចំណែក​អាធំ​ៗ!

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​កោះ​ញែក​ចាប់​បង្ក្រាប កាលពី​វេលា​ម៉ោង​១១​នឹង​១៥​នាទី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ដឹកឈើ​ប្រណិត​ខុសច្បាប់​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រុក​កោះ​ញែក​ចាប់​បង្ក្រាប កាលពី​វេលា​ម៉ោង​១១​នឹង​១៥​នាទី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ​76 មុខ​ប៉ុស្ដិ៍រ​យ៉ នៅ​ភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ 

ប្រតិបត្តិការ​នេះ​មានការ​ចូលរួម​ពី​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍ និង​កម្លាំង​កា​រិ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​គោលដៅ​ស្រុក​កោះ​ញែក ជំនាញ​ការិយាល័យ​បរិស្ថាន​ស្រុក ។ លទ្ធផល​រឹបអូស​បាន​វត្ថុ​តាង​រួម​មាន​រថយន្ដ​1​គ្រឿង​ម៉ាក​កា​ម៉ា​រី​ស្វិត​កាត់​ទ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-5262 ដែល​មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​ចំនួន​25​ដុំ ដែល​គេ​និយាយ​ថា បង្ក្រាប​បាន​តែ​រថយន្ត​តូច​ៗ ឯ​អាធំ​ៗ​ដឹក​ដោយ​សុវត្ថិភាព ។ ដោយឡែក​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្លូវ​ចូល​ផ្សារ​កោះ​ញែក ស្ថិត​​នៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ក្រុមការងារ​ចម្រុះ​ស្ទាក់​ចាប់​បាន​រថយន្ត​១​គ្រឿង​ទៀត ពណ៌​ស្លា​ទុំ គ្មាន​ស្លាក​លេខ មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់​នៅ​ក្នុង​ឡាន​ហើយ​អ្នកបើកបរ​បាន​​រត់គេច​ខ្លួន​បាត់ ។ រថយន្ត​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក​ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ជំនាញ ។

មានការ​កត់​សម្គាល់ថា ក្នុង​រយៈពេល​ជិត​ពេញ​មួយ​ខែមិថុនា ឆ្នាំ​២០១៧ នេះ​សកម្មភាព​បង្ក្រាប​ការ​រត់​ព​ន្ឋ​ឈើប្រណិត​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ហាក់​មិន​ខ្លាចរអា​ក្រុម​មន្ត្រី​ជំនាញ​ឡើយ ។ ហើយ​ជា​ការ​ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា ការ​បង្ក្រាប​ការ​រត់​ព​ន្ឋ​ឈើ​ខុសច្បាប់​ក្រុម​ជនល្មើស​មិន​ដែល​ត្រូវ​ឃាត់ខ្លួន​ម្តងណា​ឡើយ​ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ខុសច្បាប់​មិន​ខ្លាច​ច្បាប់​ទើប​កើត​មាន​បទល្មើស​យ៉ាង​ដូច្នេះ ៕