ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូបុកគោយន្តស្លា.ប់ទាំងឪពុកនិងកូន

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖​បុរសម្នាក់រួមជាមួយកូនប្រុសតូចម្នាក់ទើបមានអាយុ​៣​ឆ្នាំផង​បានស្លា.ប់បាត់បង់ជីវិតទាំង២​នាក់កាលពីវេលាម៉ោង៧​និង​៣០​នាទីយប់ថ្ងៃទី១៧ ខែមិថុនា នៅក្នុងហេតុការណ៍

ខេត្តឧត្តរមានជ័យ ៖​បុរសម្នាក់រួមជាមួយកូនប្រុសតូចម្នាក់ទើបមានអាយុ​៣​ឆ្នាំផង​បានស្លាប់បាត់បង់ជីវិតទាំង២​នាក់កាលពីវេលាម៉ោង៧​និង​៣០​នាទីយប់ថ្ងៃទី១៧ ខែមិថុនា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុក​គោយន្តកន្ត្រៃ​នៅតាមផ្លូវលេខ​P.R១៧៤ ស្ថិតក្នុងភូមិសែនសម ឃុំ​អូរស្វាយ ស្រុកត្រពាំងប្រាសាទ​។

ជនរងគ្រោះជាឪពុកឈ្មោះ ទី  សុណា អាយុ៣០​ឆ្នាំ ឯកូនប្រុសឈ្មោះ ណាឆយ  ជិះម៉ូតូម៉ាកMSX​ ពណ៌សលាយខ្មៅ គ្មានផ្លាកលេខ  រស់នៅ​ភូមិសុខសេរី  ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ​។ ចំណែកគោយន្ត ក្រោយកើតហេតុបានរត់គេចបាត់ស្រមោល​។

មន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទនិយាយថា ម៉ូតូនិងគោយន្តកន្ត្រៃធ្វើ​ដំណើរស្របទិសគ្នា តែគោយន្តមិនមានបិទចំណាំងប្លាតពីក្រោយ ទើប​អ្នកជិះម៉ូតូមើលមិនឃើញក៏បុកពេញទំហឹងតែម្តង ៕