ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​ម៉ូតូ​ពី​គូសង្សារ​វ័យក្មេង​បាន​សម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូរ​ស្នេហ៍​មួយគូរ​ខណៈ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​គោលបំណង​ទៅ​ភ្នំពេញ​ដើម្បី​យក​អត្តសញ្ញាណប័ណ្ណ

រាជធានី​ភ្នំពេញ ៖ គូរ​ស្នេហ៍​មួយគូរ​ខណៈ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​គោលបំណង​ទៅ​ភ្នំពេញ​ដើម្បី​យក​អត្តសញ្ញាណប័ណ្ណ​ឱ្យ​បងប្រុស​លុះ​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​៧​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​បាន​សំរេច ហេតុការណ៍​នេះ​កើតឡើង​កាល់ពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ចំណុច​វាល​ស្ងាត់​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​កាប់​ប្លន់​យក​ម៉ូតូ​បាន​សំរេច​មានឈ្មោះ ផុ​ន សៀង​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែ​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ចំណែក​នារី​ជា​សង្សារ​មានឈ្មោះ សុង ចាន់​ណា​រី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ម៉ូតូ​ដែល​ជនសង្ស័យ​កាប់​ប្លន់​យក​ទៅ​ម៉ាក​ហ្ស៊ុ​យ​សុ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1S-7124 ។

តាម​សម្ដី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​មាន​គ្នា​ពីរ​នាក់​សង្សារ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅ​ភូមិ​ព្រែក​ហូរ ខេត្ត​ក​ណ្កា​ល គោលបំណង​ទៅ​យក​អត្តសញ្ញាណប័ណ្ណ​ឱ្យ​បងប្រុស​នៅ​ម្តុំ​ផ្សា​របឹង​កេងកង ខណ្ឌចំការមន ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​ដែល​ជា​កន្លែង​ស្ងាត់​ហើយ​ងងឹត​ទៀត​នោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​៧​នាក់​បាន​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​មាន​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ចំនួន​២​គ្រឿង និង​២​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បាន​ជិះ​មក​ពីក្រោយ​បាន​បិទ​ភ្លើង​ម៉ូតូ​រួច​ហើយ​ជនសង្ស័យ​រូប​នោះ​បាន​យក​ដាវ​ទៅ​កាប់​លើ​រូបគេ​ដែល​ជា​អ្នក​បើក​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស​ដៃ​ខាងឆ្វេង ចំណែក​មិត្ត​ស្រី​របស់​គេ​ដែល​អង្គុយ​ខាងក្រោយ​អត់​មាន​រង​របួស​ទេ ភ្លាម​ៗ​នោះ​រូបគេ​ជា​ជន​រង​គ្រោះភ័យ​ពេក​បាន​រត់​ចោល​ម៉ូតូ​ស្រប​ពេល​នោះ​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​លើក​ម៉ូតូ​របស់​គេ​រួច​ជិះ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ក្រុង​បាត់​ទៅ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ហើយ​បាន​ដឹក​យក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​យក​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ដើម្បី​កំណត់​មុខសញ្ញា ៕