ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo ចង់​ចេញពី​អធិរាជ​ស Real Madrid ដោយសារ​បញ្ហា​យាយី

6 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid និង​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក Cristiano Ronaldo

ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid និង​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក Cristiano Ronaldo អាច​នឹង​ចេញពី​ទឹកដី​អេ​ស្ប៉ា​ញ​ក្រោយ​ពី​ស្មុគស្មាញ​រឿង​ការ​ចោទប្រកាន់​គេច​«​ពន្ធ​» ​។​ កីឡាករ​ក្រុម ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ Ronaldo បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លិប​ស្តេច​ស Real Madrid រយៈពេល​៥​ឆ្នាំ​​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ។ ​ប៉ុន្តែ​ក្រោយ​ពី​ឈឺក្បាល​ចោទប្រកាន់​គេចពន្ធ​តម្លៃ​១៦​លាន​ដុល្លារ​អំឡុង​ឆ្នាំ​២០១១-២០១៤ អាច​ធ្វើ​រូបគេ​សម្រេច​ចាក​ចេញពី​ក្លឹ​ប ​។​

ក្រោយ​ពី​លេចឮ​ព័ត៌មាន​ចាកចេញ​ជុំវិញ​រឿង​គេចពន្ធ​របស់ Ronaldo ធ្វើ​ឱ្យ​ក្លឹ​ប​ៗ​ធំ​ដូច​ជា Manchester United, Chelsea, Arsenal, Manchester City, Bayern Munich និង​Juventus អាច​ប្រជែង​គ្នា​ដណ្តើម​យក​រៀង​ៗ​ខ្លួន ​។ ​ដោយឡែក​ក្លិប Real Madrid វិញ​សុខចិត្ត​បង់ពន្ធ​ជំនួស Ronaldo ឱ្យ​តែ​រូបគេ​បន្ត​នៅ​ទឹកដី​អេ​ស្ប៉ា​ញ​ព្រោះ Ronaldo គឺជា​កីឡាករ​ឆ្នើម​ក្នុង​លោក ។ ​ម្ចាស់​ពានរង្វាន់​ Ballon d’Or ៤​ជំនាន់ ​និង​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ Champions League កីឡាករ Ronaldo បាន​ចូលរួម​ជាមួយ Real Madrid តាំងពី​ឆ្នាំ​២០០៩ ក្រោយ​ក្លឹ​ប​ទិញ​ពី Manchester United ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក​៨០​លាន​ផោន ។

កីឡាករ Cristiano Ronaldo ជា​គ្រាប់ពេជ្រ​ដែល​មិន​អាច​ខ្វះ​បាន​របស់ Real Madrid ពោល​គឺ​រូបគេ​រកបាន​គ្រាប់​បាល់​សរុប ៤០៦ គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន ៣៩៤ ប្រកួត ​។ ​ចំណែក​សមិទ្ធផល​ថ្មី​សម្រាប់​ឆ្នាំ​២០១៧ ​គឺ​ជួយ​ឱ្យ​ក្លឹ​ប​ឈ្នះ​ពានរង្វាន់​ជើងឯក​អឺរ៉ុប UEFA Champions League លើក​ទី​១២ បន្ទាប់​ពី​យកឈ្នះ​ក្លឹ​ប Juventus 1-4 ៕