ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ឆ្ងល់​គ្រប់​គ្នា សុខ​ៗ​បញ្ជូន​ទៅ​ស្លា.ប់​ក្នុង​មន្ទីរពេទ្យ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ស្ដ្រី​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត ក្រោយ​ពេល​ដែល​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង បាន​រយៈពេល​ជាង​២​ម៉ោង​។

លោក សុត ផល អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា

ខេត្តព្រៃវែង ៖ ស្ដ្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​ដែល​ក្រុម​គ្រួសារ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង បាន​រយៈពេល​ជាង​២​ម៉ោង​។

លោក សុត ផល អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​មានឈ្មោះ​ណាត អាង អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពាក់​ស្បៃ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ។ លោក​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ គាត់​បាន​នាំ​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពារាំង ដើម្បី​ឱ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល ដោយសារ​តែ​ប្រពន្ធ​របស់​គាត់​ចេះ​តែ​រក​ក្អួត​ចង្អុល​មិន​ឈប់ ព្រមទាំង​មាន​ជំងឺ​បេះដូង​ជាប់​ខ្លួន​ផង​ដែរ​។

បុរស​ដដែល​នេះ​បាន​បញ្ជាក់​ថា ពេល​ទៅ​ដល់​មន្ទីរពេទ្យ គឺ​មិនឃើញ​មាន​គ្រូពេទ្យ​ណា​ម្នាក់​ប្រចាំការ​សោះ ធ្វើ​ឱ្យ​គាត់ និង​ប្រពន្ធ​ចាប់ផ្តើម​ភ័យ ហើយ​ក៏​នាំ​គ្នា​៣​នាក់​ដើរ​រក​ពេញ​មន្ទីរពេទ្យ​អស់​រយៈ​ពេល​ជាង​១​ម៉ោង ទើប​រក​ឃើញ​គ្រូពេទ្យ​ម្នាក់​នៅ​អគារ​ខាងក្រោយ​គេ  ហើយ​គ្រូពេទ្យ​ក៏​មក​ពិនិត្យ​ប្រពន្ធ​របស់​គាត់ និង​ឲ្យ​ថ្នាំ​ប្រពន្ធ​គាត់​ហូប​ចំនួន​២​គ្រាប់ ព្រមទាំង​បាន​ដាក់​សេរ៉ូម​ឱ្យ​១​កំប្លោក។ លុះ​ឃើញ​អ​កា​រៈ​ប្រពន្ធ​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ស្រាប់តែ​គ្រូពេទ្យ​ហៅ​គាត់​ជា​ប្តី​ឲ្យ​ផ្ដិត​មេដៃ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ប្តឹងផ្តល់​ខាង​មន្ទីរពេទ្យ​ទេ បើ​មានរឿង​អ្វី​កើតឡើង លុះ​ក្រោយ​ពី​ផ្តិត​មេដៃ​ហើយ​បាន​តែ​ជាង​២​ម៉ោង ស្រាប់តែ​ប្រពន្ធ​គាត់​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​ទៅ​។

លោក អឹ​ម ជឿន ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​ស្រី្ត​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៥ មិថុនា គាត់​ឃើញ​ស្ដ្រី​រង​គ្រោះ​ដើរ​ធ្វើការ​ដូច​ធម្មតា ហាក់​គ្មាន​ជំងឺ​អ្វី​សោះ លុះដល់​យប់​ឡើង​ស្រាប់តែ​ឃើញ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ពេល​ព្រឹក​ព្រលឹម​ឡើង​ស្រាប់តែ​ឮ​ថា គាត់​ស្លាប់​បាត់​ហើយ ធ្វើ​ឱ្យ​ពួក​គាត់ និង​អ្នកស្រុក​ផ្សេង​ៗ​ទៀត​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ក្នុង​សារព័ត៌មាន​កោះសន្តិភាព