ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​នៅ​ហ្វ៊ី​លី​ពី​ន​កើន​ជាង​300​នាក់

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ផ្សាយ​ថា សេចក្តីថ្លែងការណ៍​របស់​កងទ័ព​ហ្វ៊ី​លី​ពី​ន​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ថា បច្ចុប្បន្ន​បាន​បង្កើន​ទ័ព​នៅ​ក្នុង​ក្រុង Marawi ចំនួន​៤០០​នាក់​បន្ថែម​ទៀត ខណៈ​

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៨ មិថុនា ផ្សាយ​ថា សេចក្តីថ្លែងការណ៍​របស់​កងទ័ព​ហ្វ៊ី​លី​ពី​ន​បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ថា បច្ចុប្បន្ន​បាន​បង្កើន​ទ័ព​នៅ​ក្នុង​ក្រុង Marawi ចំនួន​៤០០​នាក់​បន្ថែម​ទៀត ខណៈ​ពេល​បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ស្លាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ដែល​អូស​បន្លាយ​តាំងពី​ថ្ងៃ​ទី​២៣ ឧសភា កន្លង​មក មាន​ប្រហែល​៣១០​នាក់ ក្នុង​នោះ​មាន​ពួក​ឧទ្ទាម «Mante» របស់​ក្រុម IS មាន​ចំនួន​២២៥​នាក់ កងទ័ព​រដ្ឋាភិបាល​មាន​ចំនួន​៥៩​នាក់ និង​ពលរដ្ឋ​ប្រហែល​២៦​នាក់ ។

ចំណែក​ពលរដ្ឋ​ដែល​ចាំបាច់​ត្រូវ​ជម្លៀស​ចេញពី​ក្រុង Marawi និង​បរិវេណ​នៅ​ក្បែរ​នោះ​មាន​ប្រហែល​៣០០.០០០​នាក់ ។

ដោយឡែក​លោក​ប្រធានាធិបតី Rodrigo Duterte របស់​ហ្វ៊ី​លី​ពី​ន​បាន​ថ្លែង​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ក្តៅ​គគុក​លើក​នេះ ទោះបី​មានការ​អូស​បន្លាយពេល​យ៉ាង​លំបាក ដោយ​ទាហាន​ន​ត្រូវ​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម «​មនុស្ស​ស៊ូស្លាប់​នៅ​គ្រប់ពេល​» ក៏​ដោយ ប៉ុន្តែ​រូប​លោក​ក៏​នៅ​មាន​ជំនឿ​ចិត្ត​ថា ស្ថានការណ៍​ជិត​បញ្ចប់​ទាំងស្រុង​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕