ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​គាត់​ឃើញ​ឬ​អត់​ទេ បានជា​ពន្លះ​គ្នា​យ៉ាងនេះ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ម៉ូតូ​2​គ្រឿង​បាន​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​3​នាក់​រង​របួសធ្ងន់​ទាំង​សងខាង ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តកណ្តាល ៖ ម៉ូតូ​2​គ្រឿង​បាន​ព្រលះ​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​3​នាក់​រង​របួសធ្ងន់​ទាំង​សងខាង ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​17 ខែមិថុនា ឆ្នាំ​2017 វេលា​ម៉ោង​14​និង​40​នាទី​ល្ងាច នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​1 ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​18.19 ស្ថិត​ក្នុងភូមិ​ទួល​ក្របៅ ឃុំ​គគី ស្រុក​កៀនស្វាយ​។

ជន​រង​គ្រោះ​ឈ្មោះ ហែ​ន តុលា ភេទ​ប្រុស អាយុ​19​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GT.9264 មុខរបរ​កសិករ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សម្បត្តិ វិ​ច្ឆ​ការ ភេទ​ប្រុស អាយុ​19​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា របួសធ្ងន់ ហើយ​ត្រូវ​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​ម្ចាស់​ភាគី​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រ​ហាម គ្មាន​ស្លាក​លេខ ភេទ​ប្រុស មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​របួស​ធ្ងន់ធ្ងរ​សន្លប់​មិន​ទាន់​ដឹងខ្លួន ហើយ​ត្រូវ​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​ម៉ាក​ហុងដា ជិះ​ម៉ូតូឌុប​គ្នា​2​នាក់​ចេញពី​ផ្លូវលំ​ភូមិ​ទួល​ក្របៅ ឡើង​មក​ថ្នល់ជាតិ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បើក​ម៉ូតូ​បុក​ជាមួយ​ភាគី​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ខាងស្ដាំ​ដៃ ក្នុង​ទិស​ដៅ​ស្របគ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​សងខាង​តែ​ម្តង​។ ចំណែក​វត្ថុ​តាង​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​នគរបាល​ជំនាញ​ធ្វើការ​វាស់វែង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី​៕