ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​រឿង​អ្វី​បានជា​ព្យាយាម​ម្តង​ជា​ពីរ​ដង​បែប​នេះ

6 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ មាន​ករណី​ប៉ង​ធ្វើ​អត្តឃា.ត​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង

ខេត្តកោះកុង ៖ នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ មាន​ករណី​ប៉ង​ធ្វើ​អត្តឃាត​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ដោយ​ជន​រង​គ្រោះ​បាន​យក​កាំបិត​ចិតបន្លែ​អា​.​ក​ខ្លួនឯង​ស្លាប់​នៅ​លើ​ផ្ទះ​តែ​ម្តង ខណៈ​ពេល​ឪពុក​ម្តាយ​មិន​នៅផ្ទះ ។ បន្ទាប់​មក​ឪពុក​ម្តាយ​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ចុះ​មក​ពិនិត្យ​សា​សព ហើយ​សន្និដ្ឋាន​ថា ករណី​នេះ​ជន​រង​គ្រោះ​ពិតជា​អា​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន ។ 

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ សែ​ម ហំ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​កន្លែង​កើតហេតុ ។ សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​អា​.​ក​សម្លាប់​ខ្លួន​ដោយ​ប្រើ​កាំបិត​ចិតបន្លែ​ចុង​ស្រួច​មាន​ស្នាម​មុខរបួស​ប្រវែង​10cm និង​ជម្រៅ 0,46cm ។ តាម​ឪពុក​ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ កូន​របស់​គាត់​បាន់​រត់ឡើង​ចង​.​ក​នឹង​ក្រមា​លើ​ចុងឈើ​ម្តង​ហើយ នៅ​ចំណុច​ស្ទឹង​កែប​ស្រុក​ថ្ម​បាំង តែ​បាន​ឪពុក​ឡើង​កាប់​ផ្តាច់​ក្រមា​ទម្លាក់​ទឹក​ទាន់​រួច​ក៏​នាំ​យក​ទៅ​ផ្ទះ​នៅ​ចំណុច​កើតហេតុ​ខាងលើ លុះ​ព្រឹក​ឡើង​ពេល​ពួក​គាត់​មិន​នៅផ្ទះ​តែ​មួយ​ភ្លែត​រូបគេ​ក៏​យក​កាំបិត​ចុង​ស្រួច​អា​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។ 

ឪពុក​ម្តាយ​បាន​បញ្ជាក់​ទៀត​ថា បានជា​កូន​គាត់​ព្យាយាម​ធ្វើ​អត្តឃាត​ម្តង​ហើយ​ម្តងទៀត​បែប​នេះ ដោយសារ​រូបគេ​តូចចិត្ត​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​តែ​ពួក​គាត់​មិន​បាន​ប្រាប់​មានរឿង​អ្វី​នោះ​ឡើយ ៕