ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បំភាន់​ភ្នែក​សមត្ថកិច្ច​ផង​…​មានអី​ជាប់​ខ្នោះ​ទាំង​ព្រឹក

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ម្នាក់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​២៦​កញ្ចប់​តូច​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​ដងផ្លូវ​ស្ថិត​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខណៈ​មក​ទទួលយក​អីវ៉ាន់​ពី​រថយន្ដ​តាក់ស៊ី ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សុខ សុ​គុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប នោះ​ដែរ ។ ជន​នេះ​ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿង​ញៀន​​ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ ។ រហូត​នៅ​ព្រឹក​នោះ​រថយន្ដ​តាក់ស៊ី​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​ភ្នំក្រវាញ​ទៅ​កាន់​ឃុំ​ថ្មដា ស្រុក​វាល​វែង ដោយ​មាន​ដឹក​អីវ៉ាន់ និង​អ្នក​ជិះ​មួយ​ចំនួន​​ទៀត ។ មក​ដល់​ផ្លូវបំបែក​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប រថយន្ដ​បាន​ឈប់​ដើម្បី​ដាក់​អ្នកដំណើរ​ចុះ​ហើយ​បាន​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ឲ្យ​មក​យក​អីវ៉ាន់​មួយ​ថង់​ដូច​ច្រក​អាវ​ឬ​ខោ​យ៉ាង​អ​ញ្ចឹ​ង​​ដែល​មាន​សរសេរ​លេខ​ទូរស័ព្ទ​ផង​ដែរ ដែល​អីវ៉ាន់​នេះ​គេ​ផ្ញើរ​មក​ពី​ស្រុក​ភ្នំក្រវាញ ។ 

នៅ​ពេល​ជនសង្ស័យ​មក​យក​សមត្ថកិច្ច​នៅ​ទីនោះ​ឃើញ​មានការ​សង្ស័យ​ក៏​សុំ​ឆែក​មើល​ស្រាប់តែ​ឃើញ​ម្ស៉ៅ​ក្រាម​ស​ថ្លា​ដែល​ជា​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៦​កញ្ចប់​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។ ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕