ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ 

បុរស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ សុ​ផាត សុវណ្ណ​រិ​ទ្ធ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក្អម​សំណ​បាន​សហការ​ជាមួយ​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ចុះ​ចាំ​ឃ្លាំមើល​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន​ក៏​ប្រទះ​ឃើញ​មុខសញ្ញា​ឈ្មោះ សុ​ផាត សុវណ្ណ​រិ​ទ្ធ ជិះ​ម៉ូតូ​ម្នាក់ឯង​ដោយ​មានការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ក៏​បាន​ស្ទាក់​ឃាត់​ដំណើរ​ហើយ​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា សង្ស័យ​ជារ​ធាតុ​ញៀន​១​កញ្ចប់​តូច និង​មធ្យោបាយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០ ស៊េរី​ឆ្នាំ​១៩៩៧ ព​ណ៏​ព្រីង​ទុំ គ្មាន​ស្លាក​លេខ ផលិត​នៅ​ប្រទេស​វៀតណាម​១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គារ​អិន​ចុច​ពិល​២​គ្រឿង​,​លុយ​ខ្មែរ​ចំនួន​១១០០​រៀល ។ 

ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​នគរបាល​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕