ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​មិន​ឱ្យ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​របស់​អតីត​អភិបាលរង​ម្នាក់

6 ឆ្នាំ មុន

ខេត្ត​កែប ៖ អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​មាន​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក មន្ត្រី​នគរបាល​ប៉ុស្តិ៍​អ​ង្គោ​ល និង​លោក​អភិបាលរង​ស្រុក​ដំណាក់​ចង្អើ​៣​រូប​ផង​ដែរ

ខេត្ត​កែប ៖ អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​មាន​កងរាជអាវុធហត្ថ​ស្រុក នគរបាល​ស្រុក មន្ត្រី​នគរបាល​ប៉ុស្តិ៍​អ​ង្គោ​ល និង​លោក​អភិបាលរង​ស្រុក​ដំណាក់​ចង្អើ​៣​រូប​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​មក​ហាមឃាត់​រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង​កំពុង​ឈួ​ស​ឆាយដី​ជាប់មាត់​សមុទ្រ​អ​ង្គោ​ល​ស្ថិត​ក្នុងភូមិ​អំពែ​ង ឃ៉ុំ​អ​ង្គោ​ល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ គេ​បានដឹង​ថា ដី​ដែល​អាជ្ញាធរ​ស្រុក​បាន​ចុះ​ទៅ​ឃាត់​មិន​ឱ្យ​រថយន្ត​ដឹក​ដី​យក​ទៅ​ចាក់​ដី​មួយ​កន្លែង​នៅ​ឆ្នេរសមុទ្រ​នោះ​គឺជា​ដី​របស់​លោក ហៀ​ម ឃួ​ន អតីត​អភិបាលរង​ខេត្ត​កែប ។

លោក តូ​វ សុវណ្ណ អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ចុះ​មក​ដល់​កន្លែង​ចាក់​ដី​នេះ​ខ្លាចក្រែង​មាន​បញ្ហា​ផ្សេង​ៗ​ដែល​កើត​មាន ។ លោក តូ​វ សុវណ្ណ អធិការ​នគរបាល​ស្រុក​មិន​បានដឹង​រឿងហេតុ​ដី​អតីត​លោក​អភិបាលរង​ខេត្ត​កែប​នោះ​ទេ ។ លោក គិ​ន សុ​ភក្តិ អភិបាលរង​ស្រុក​ដំណាក់​ចង្អើរ​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចូលរួម​ឃាត់​រថយន្ត​ដឹក​ដី​មិន​ឱ្យ​ចាក់​បន្ត ។ លោក​អភិបាលរង​ស្រុក​រូប​នេះ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ថា លោក​មិន​អាច​ធ្វើ​សេច​ត្ដី​អធិប្បាយ​រឿង​ដី​នេះ​បាន​ទេ តែបើ​ចង់បាន​ច្បាស់​ឱ្យ​សួរ​ទៅ​សាលាស្រុក ។ 

ទោះបី​លោក គិ​ន សុភ​ក្ដិ អភិ​បា​រង​មិន​បាន​ផ្ដល់​ព័​ត៍​មាន​ក៏​ដោយ​ក៏​គេ​បានដឹង​ថា ដី​ដែល​អាជ្ញាធរ​ចុះ​មក​ហាមឃាត់​មិន​ឱ្យ​ចាក់​ដី​នេះ​ជា​ដី​លោក ហៀ​ម ឃួ​ន អតីត​អភិបាលរង​ខេត្ត​កែប​កាល​បី​ឆ្នាំ​មុន ។ ហើយ​ដី​នេះ​នៅ​ឆ្នេរ​នេះ​ជា​មុខព្រួញ​ដ៏​សំខាន់​សម្រាប់​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍​តាម​ឆ្នេរសមុទ្រ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ធ្វើ​ហើយ​ទេ ដោយសារ​តែ​មាន​បញ្ហា​ជាមួយ​ម្ចាស់​ដី​និង​អ្នក​សាងសង​ផ្លូវ ៕