ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ប្រាប់​ពី​លក្ខណសម្បត្តិ​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជីព​ជា​ភ្នា​ក់ ងារ​អចលនទ្រព្យ ជា​អាជីព​ថ្មី​មួយ​នៅ​កម្ពុជា ដែល​បាន​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ព្រោះ​អាជីព​នេះ​អាច​ឲ្យ​អ្នកមាន​ឱកាស​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់ រហ័ស ប៉ុន្តែ​

រាជធានី​ភ្នំពេញ ៖ អាជីព​ជា​ភ្នា​ក់ ងារ​អចលនទ្រព្យ ជា​អាជីព​ថ្មី​មួយ​នៅ​កម្ពុជា ដែល​បាន​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន ព្រោះ​អាជីព​នេះ​អាច​ឲ្យ​អ្នកមាន​ឱកាស​ក្លាយជា​អ្នកមាន​យ៉ាង​ឆាប់ រហ័ស ប៉ុន្តែ​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ។ ដូច្នេះ ដើម្បី​ជោគជ័យ​ក្នុង​វិស័យ​នេះ អ្នកជំនាញ​អចលនទ្រព្យ​បាន​បង្ហាញ​បទ​ពិសោធន៍ និង​លក្ខណសម្បត្តិ​ដែល​ត្រូវ​មាន​ដូច​ខាងក្រោម ៖

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ថ្លែង​ថា លក្ខណសម្បត្តិ​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ជោគជ័យ​ម្នាក់ មាន​កត្តារួម​ផ្សំ​ជា​ច្រើន​ដូច​ជា ៖

១-​មាន​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង អតិថិជន ដៃគូ​អាជីវកម្ម និង​សង្គម​ជាតិ ។
២-​មានចំណេះ​ដឹង​ជ្រៅជ្រះ​ទាក់ទង​នឹង​តម្លៃ​អចលនទ្រព្យ​ទៅ​តាម​តំបន់ និង​ប្រភេទ​នីមួយ​ៗ ព្រមទាំង​ចំណេះដឹង​ផ្នែក​ភាសាបរទេស សេដ្ឋកិច្ច ច្បាប់ សង្គម និង​នយោបាយ ។
៣-​ស្គាល់​អតិថិជន​ដែល​មាន​តម្រូវការ​ចង់​លក់ ជួល និង​ទិញ​អចលនទ្រព្យ​ដោយ​ផ្ទាល់ ជា​ពិសេស មាន​ទំនាក់ទំនង​យ៉ាង​ទូលំទូលាយ​ក្នុង​សង្គម ពិសេស​វណ្ណៈ​ក​ណ្កា​ល និង​វណ្ណៈ​ខ្ពស់ ដោយ​ត្រូវ​ស្គាល់​ឲ្យ​បាន​ច្បាស់​ថា Who is Who  ។

៤-​ត្រូវ​តែ​ស្រឡាញ់ និង​ចូល​ចិត្ត​អាជីព​ផ្នែក​ដីធ្លី ព្រោះ​វា​មិនមែន​ជា​ការងារ​ទេ តែ​ជា​អាជីព​ដែល​ត្រូវការ​ពេលវេលា និង​ភាព​អត់ធ្មត់​ខ្លាំង​ណាស់ ប្រៀប​ដូច​ជា​ការ​ដាំ​ដើម​ត្នោត ។
៥-​មាន​ទេព​កោសល្យ និង​ឧបនិស្ស័យ​នឹង​ការងារ​ដីធ្លី​ថា តើ​ព្រហ្ម​លិខិត​ព្រម​អនុញ្ញាត​ឲ្យ​លោក​អ្នក​ក្លាយជា​អ្នកមាន​ដោយសារ​ដីធ្លី​ដែរ​ឬទេ ។

អ្នក​នាង ហ្គ្រេ​ស រចនា​ហ្វុ​ង នាយិកា​ផ្នែក​បណ្តុះបណ្តាល​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនវត្ថុ​ជោគជ័យ គឺ​ត្រូវ​រក​គុណ​តម្លៃ​ឲ្យខ្លួនឯង ដែល​គុណ​តម្លៃ​នោះ គឺ​ចំណេះដឹង ជំនាញ និង​មាន​ភាព​ស្មោះត្រង់ ដើម្បី​អាច​កសាង​កេរ្តិ៍ឈ្មោះ និង​ទំនុកចិត្ត​ដល់​អតិថិជន ព្រោះ​នៅ​ពេល​យើង​កសាង​បាន​នូវ​កេរ្តិ៍ឈ្មោះ អតិថិជន​នឹងរ​ត់ម​ករក​យើង​ដោយ​ខ្លួនឯង ។

អ្នក​នាង​និយាយ​ថា ៖ « ការ​កសាង​កេរ្តិ៍ឈ្មោះ មិនមែន​ជា​ការ​ងាយស្រួល​ឡើយ ប៉ុន្តែ​ប្រសិនជា​យើង​មានគំនិត​អវិជ្ជមាន យើង​នឹង​មិន​អាច​ធ្វើ​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​យើង​មានគំនិត​វិជ្ជមាន និង​ជឿ​ថា ខ្លួនឯង​អាច​ធ្វើ​បាន យើង​នឹង​ធ្វើ​បាន » ។ អ្នក​នាង​បន្ត​ថា ៖ « បច្ចុប្បន្ន Century21 Cambodia កំពុង​បណ្តុះបណ្តាល​អ្នកជំនាញ​អាជីព​នៅ​ក្នុង​វិស័យ​នេះ ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និង​សង្គម​ជាតិ ដូច​អាជីព​ដទៃ​ទៀត​ដែរ » ។

លោក គុយ វ៉ា​ត អគ្គនាយក​ក្រុមហ៊ុន​VTRUST GROUP ថ្លែង​ថា ធនធានមនុស្ស​ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​មានការ​រីក​ចម្រើន និង​ទទួល​បាន​ទំនុកចិត្ត​ពី​វិនិយោគិន ព្រោះ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ ជា​ការ​វិនិយោគ​រយៈពេល​វែង ។ ហេតុនេះ ការ​ធ្វើ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ជា​គុណ​តម្លៃ​មួយ​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ ។

លោក​បន្ត​ថា ដោយ​មើលឃើញ​ភាព​ចាំបាច់​នេះ​ហើយ ទើប​ក្រុមហ៊ុន Century21 Cambodia បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បណ្តុះបណ្តាល​លក្ខណៈ​អាជីព និង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ឲ្យ​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​កាន់តែ​មានចំណេះ​ដឹង ក៏​ដូច​ជា​ជំនាញ​ច្បាស់លាស់​ផង​ដែរ ៕