ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បា.ញ់​បាក់​ភ្លៅ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រុម​មេ​ឈ្មួញ​ឈើ​គ្រ​ញួ​ង​នៅ​តែ​បន្ត​រុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ឆ្លង​ដែនកា.ប់​ឈើ​គ្រ​ញួ​ង​ត្រូវ​ក្រុម​ទាហាន​ថៃ​បា.ញ់​បាក់​ភ្លៅ​ម្នាក់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិសាស្ត្រ​ទល់មុខបង្គោល​សី​ម៉ា​លេខ​៤ ស្ថិត​ក្នុងភូមិ​ថ្គាម​រមាស ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ខេត្តឧត្តរមានជ័យ ៖ ក្រុម​មេ​ឈ្មួញ​ឈើ​គ្រ​ញួ​ង​នៅ​តែ​បន្ត​រុញ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​ឆ្លង​ដែនកាប់​ឈើ​គ្រ​ញួ​ង​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​បាក់​ភ្លៅ​ម្នាក់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិសាស្ត្រ​ទល់មុខបង្គោល​សី​ម៉ា​លេខ​៤ ស្ថិត​ក្នុងភូមិ​ថ្គាម​រមាស ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឃឹម រឿ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ ថោ​ង ស្តើង អាយុ​៤០​ឆ្នាំ មានកូន​៤​ស្រី​៣​នាក់ មុខរបរ​ធ្វើ​ជាង​ប៉ះ​កង់​នឹង​ធ្វើស្រែ​ចំការ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ៕