ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​ឮ​ហើយ​នៅ​តែ​ប្រព្រឹត្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀ.ន​ដោយ​ខុសច្បាប់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បាន និង​ដកហូត​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ទាំង​៥​នាក់​ទី​១-​ឈ្មោះ យឹ​ម រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ស្នាក់​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក​, ទី​២-​ឈ្មោះ ឈឹ​ម សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​អង្ក្រង ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​, ទី​៣-​ឈ្មោះ យ៉ាង ផា​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​, ទី​៤-​ឈ្មោះ សូត្រ សុខ​ជា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​កុដិ សង្កាត់​កំ​បូល និង​ទី​៥-​ឈ្មោះ សួន រ័​ត្ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​បន្ទប់ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពលរដ្ឋ​រាយការណ៍​ជុំវិញ​សភាពការណ៍​ក្នុង​មូលដ្ឋាន ដើម្បី​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​ល្អ​ទើប​ក​ម្លាំ​នគរបាល​ប៉ុស្តិ៍​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ​បង្ក្រាប​ចាប់ខ្លួន​បាន​៥​នាក់ ដកហូត​សម្ភារ​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។ ក្រោយ​ពី​ឃាត់ខ្លួន​បាន ជនសង្ស័យ​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​កន្ទោក​ហើយ​បាន​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​បន្ត ៕