ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គួ​ច ចំរើន ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ចាម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ តែងតាំង​អភិបាលខេត្ត​ថ្មី​ចំនួន​៣

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ តែងតាំង​អភិបាលខេត្ត​ថ្មី​ចំនួន​៣ រួម​មាន​ខេត្តកំពង់ចាម​, ត្បូងឃ្មុំ និង​កោះកុង​។

អភិបាលខេត្ត​ទាំង​៣​នោះ​រួម​មាន ៖
១-​លោក គួ​ច ចំរើន ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក លន់ លឹ​ម​ថៃ
២-​លោក លី ឡេ​ង ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក ប្រាជ្ញ ចន្ទ
៣-​លោកស្រី មិថុនា ភូ​ថង ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កោះកុង ជំនួស​លោក ប៊ុ​ន លើ​ត​៕