ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ៗ​ចំនួន​៣​នាក់​ឈ្លោះ​គ្នា​ផ្អើល​សមត្ថ​កិ​ច្ច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​ចំនួន​៣​នាក់​ឈ្លោះ​គ្នា​ផ្អើល​សមត្ថ​ក​ច្ច និង​ប្រជាពលរដ្ឋ ព្រោះ​ក្មេង​ម្ខាង​ទៀត​ស្រែ​កថា​ចោរ​ៗ សមត្ថកិច្ច​សួរនាំ​បានដឹង​ថា​ពិតជា​ក្មេង​ឈ្លោះ​គ្នា​មែន ។

រាជធានី​ភ្នំពេញ ៖ ក្មេង​ៗ​ចំនួន​៣​នាក់​ឈ្លោះ​គ្នា​ផ្អើល​សមត្ថ​ក​ិច្ច និង​ប្រជាពលរដ្ឋ ព្រោះ​ក្មេង​ម្ខាង​ទៀត​ស្រែ​កថា​ចោរ​ៗ សមត្ថកិច្ច​សួរនាំ​បានដឹង​ថា​ពិតជា​ក្មេង​ឈ្លោះ​គ្នា​មែន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្មេង​រង​គ្រោះ​មានឈ្មោះ ចាប តារា​ពេ​ជ្យ អាយុ​១៣​ឆ្នាំ ជា​សិស្ស ។ ចំណែក​ក្មេង​ដែល​បង្កជម្លោះ​មាន​២​នាក់​ទី​១.​ឈ្មោះ ភាព ភាន់ អាយុ​១៦​ឆ្នាំ មុខរបរ​បាញ់ថ្នាំ​តុទូ ស្នាក់​នៅ​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២.​ឈ្មោះ ផា វិច្ឆិកា អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ព័ត៌មាន​ពី​ក្នេ​ង​ប្រុស​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្អូន​បាន​ដើរ​ម្នាក់ឯង​នៅ​កន្លែង​កើតហេតុ​ខាងលើ ហើយ​ស្រាប់តែ​លេចមុខ​ជន​បង្ក​២​នាក់​ខាងលើ​មក​កាក់​ផ្លូវ ហើយ​វាយ​មក​លើ​រូប​ប្អូន ដោយ​ប្អូន​ទប់ទល់​មិន​ឈ្មះ​ក៏​ស្រែ​កថា ចោរ​ៗ… ដើម្បី​ឱ្យ​គេ​ជួយ ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ចំណែក​ជន​ដែល​រង​ការ​ចោទ​ថា ពួក​គេ​ធ្លាប់​មានរឿង​ជាមួយ​គ្នា ហើយ​ពេល​ដែល​ឃើញ​ជន​រង​គ្រោះ​ដើរ​តែឯង ពួក​គេ​ក៏​ឈប់​ម៉ូតូ​កាក់​ផ្លូវ ហើយ​ហៅ​ជន​រង​គ្រោះ​តែ​មិន​បាន​វាយ​ទេ គឺ​ជន​រង​គ្រោះ​រត់​ដួល​ខ្លួនឯង​ទេ ។

ទោះជា​យ៉ាងណា​ករណី​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ភាគី​ទាំង​សងខាង​មក​អប់រំ​នៅ​ប៉ុស្តិ៍ និង​បានឱ្យ​អាណាព្យាបាល​ធានា យក​ត្រលប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕