ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​​​សង្ហាប្រុសសិ​ង្ហ​បុរី​ មកខ្មែរស្អាត់ៗ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាភាពយន្ត​ល្បីឈ្មោះ​របស់​សិង្ហបុរី​ លោក​Zen Chong ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ស្ងាត់​ៗ​ ដើម្បី​មក​សម្ពោធ​ហាង​លក់​ទឹក​សណ្តែក​ និង​តៅហ៊ូ​សរីរាង្គ​​​នៃ​សាខា​ថ្មី​ទី​៣​ផ្លូវ​ម៉ៅ​សេ​ទុង​ កាលពី​ម្សិលមិញ​ថ្ងៃ​ទី​១៦ មិថុនា ​ដោយ​មាន​អ្នកគាំទ្រ​ជា​ច្រើន​រូប​និង​ភ្ញៀវ​កិត្តិយស​ភ្ញាក់ផ្អើល​ផង​ដែរ​ ។

លោក​Zen Chong​ បាន​ឲ្យ​ដឹង​ថា ​លោក​មានការ​រីករាយ​យ៉ាង​ខ្លាំង ​ដែល​មក​កាន់​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​មួយ​ មាន​អរិយធម៌​បុរាណ​យូរ​ឆ្នាំ ហើយ​ប្រជាជន​ពិតជា​មាន​ស្នាមញញឹម​រួសរាយ​រាក់ទាក់​គួរ​ឲ្យ​ចូល​ចិត្ត ​។​ ជា​ពិសេស​ ការ​មាន​វត្តមាន​ពេល​នេះ ក៏​ព្រោះ​តែ​មានការ​រាប់អាន​ពី​ម្ចាស់​ហាង​ទឹក​សណ្តែក ​និង​តៅហ៊ូ​សរីរាង្គ​​ សាខា​ថ្មី​ផ្លូវ​ម៉ៅ​សេ​ទុង​ បាន​ស្រឡាញ់​ពេញចិត្ត​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​មក​ចូលរួម​ជា​កិត្តិយស​បង្ក​បរិយាកាស​បាន​ជួប​អ្នកគាំទ្រ​និង​ប្រិ​យ​មិត្ត​ផង​ដែរ​។​លោក​នៅ​មាន​ភាពយន្ត​ល្អ​ៗ​ជា​ច្រើន​ទៀត​របស់​សឹ​ង្ហ​បុរី​មក​ចែក​ជូន​អ្នកគាំទ្រ​នៅ​កម្ពុជា​បាន​កម្សាន្ត​រីករាយ​ដែរ​តែងតែ​ចូល​ចិត្ត​ស្នាដៃ​ភាពយន្ត​សាំង​ហ្គា​ពួរ​រហូត​មក​។

អតីត​ហ្វ្រេ​ស​ស៊ី​ប៊​យ​ជំនាន់​ទី​៩​ លោក​ឡុ​ង វ​ណ្ណា​រ៉េ​ត​ ជា​ម្ចាស់​ហាង ​Sunny CoCo Cambodia សាខា​ទី​៣​ ក្បែរ​សាលា​វណ្ណ​ដា​គណនី​បាន​ឲ្យ​ដឹង​ថា​ លោក​សម្លឹង​មើលឃើញ​មុខរបរ​នេះ​ ក៏​ព្រោះតែ​បច្ចុប្បន្ន​ចំណីអាហារ​មាន​សារធាតុ​គីមី​ច្រើន​ហើយ​ទឹក​សណ្តែក​និង​ទឹក​តៅហ៊ូ​នៅ​សាន់​នី​កូ​កូ​នេះ​គឺ​ធានា​ថា​ល្អ​សុ​ទ្ឋ​១០០%​ ផលិត​ចេញ​ដោយ​ធម្មជាតិ​សុ​ទ្ឋ​សាធ​តែ​ម្តង​ត្រូវ​តាម​ចំណូលចិត្ត​ប្រជាជន​ខ្មែរ​ចូល​ចិត្ត​របស់​ធម្មជាតិ​ជួយ​សរីរាង្គ​មាំទាំ​។​