ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានមុខសញ្ញា​ចែកចាយថ្នាំ​ញៀន​៤​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​២៣​កញ្ចប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៤​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​២៣​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧ ។

ជនសង្ស័យ​ទាំង​៤​នាក់​មានឈ្មោះ ទី​១.​សេង ស៊ុន​នី ហៅ អា​ខ្មោច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២.​សេង ប៊ុ​ន​ធឿ​ន ហៅ អា​យ៉ា​ន់ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៣.​សេង ស៊ី​ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៤.​ពៅ ណា​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ លោក​អនុសេនីយ៍ឯក ណុ​ល សុធា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​បើក​ការ​ស្រាវជ្រាវ រហូត​កំណត់​បាន​ច្បាស់​ពី​ទីតាំង​ជាក់លាក់​របស់​ជនសង្ស័យ ទើប​បើក​ការ​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​២៣​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​ក៏​ដូច​ជា​វត្ថុ​តាង ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ៕