ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្លង់​ភ្លើង​ធម្មជាតិ​មួយ បាន​ឆក់យ​កវី​ជិត​ឪពុក និង​កូនប្រុស​ម្នាក់

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​និង​កូនប្រុស​ម្នាក់​បាន​ស្លា.ប់​បាត់​សាកសព​នៅ​ក្នុង​អន្លង់​ភ្លើង​ធម្មជាតិ​មួយ​នៅ Jharia ប្រទេស​ឥណ្ឌា ។

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ឪពុក​និង​កូនប្រុស​ម្នាក់​បាន​ស្លាប់​បាត់​សាកសព​នៅ​ក្នុង​អន្លង់​ភ្លើង​ធម្មជាតិ​មួយ​នៅ Jharia ប្រទេស​ឥណ្ឌា ។

Rahim Khan អាយុ​១៤​ឆ្នាំ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​អន្លង់​ភ្លើង​ធម្មជាតិ ស្ថិត​នៅ​ពីមុខ​តូប​លក់​អីវ៉ាន់​របស់​ឪពុក ។ បុរស​អាយុ​៤០​ឆ្នាំ Bablu Khan ដែល​ជា​ឪពុក​ឃើញ​ដូចនេះ ក៏​លោត​ទៅ​ជួយ តែ​ជា​អកុសល ទាំង​ពីរ​នាក់​បាន​ក្លាយទៅជា​ផេះ​គ្មាន​សល់ ។

ក្រុម​ជួយ​សង្គ្រោះ​២១​នាក់​បាន​មក​ដល់ តែ​រក​សាកសព​អ្នក​ទាំង​ពីរ​មិនឃើញ ។ ទោះបីជា​ខំ​យក​ឡាន​ជីក​មក​ពង្រីក​មាត់​អន្លង់​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​រក​មិនឃើញ ។ ការ​រុករក​នេះ ធ្វើ​ឡើង​អស់​រយៈពេល​២៨​ម៉ោង តែ​ត្រូវ​បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​បាន​ផល ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​ជូន​ដល់​សមាជិកគ្រួសារ ចំពោះ​ការ​បាត់បង់​វី​ជិត​នេះ ៕