ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ហួស​កាលបរិច្ឆេទ

6 ឆ្នាំ មុន

ខេត្តកំពត ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពត​-​កែប ដឹកនាំ​ដោយ​លោក ពា សារី អនុ​សាខា​កាំកុងត្រូល​កំពត​-​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ

ខេត្តកំពត ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពត​-​កែប ដឹកនាំ​ដោយ​លោក ពា សារី អនុ​សាខា​កាំកុងត្រូល​កំពត​-​កែប កាលពី​ព្រឹក​ថ្ងៃ​ទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ទាំង​ពីរ ដើម្បី​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​ឧបភោគ បរិភោគ នំ​កញ្ចប់ និង​ភេសជ្ជៈ​ដែល​ដាក់​តាំង​លក់ ក្នុង​ខេត្ត​ទាំង​ពីរ​ហួស​កាលបរិច្ឆេទ ខូចគុណភាព និង​ធ្វើតេស្ត​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់ មាន ស្ករត្នោត​សណ្តែកបណ្តុះ គ្រឿង​សមុទ្រ និង​អំបិលអ៊ីយ៉ូត ជា​ពិសេស​រក​មើល​ប្រេងខ្យង​ម៉ាក​(Yain’s) ផលិត​នៅ​ហុងកុង តែ​ពុំ​ឃើញ​មាន​ដាក់​លក់​ទេ​។ លោក ពា សារី អនុ​សាខា​កាំកុងត្រូល​កំពត​-​កែប បាន​ប្រាប់​អ្នក​យក​ព៌​មាន​យើង​ថា ការ​ចុះ​ត្រួតពិនិត្យ រាល់​មុខទំនិញ​ជា​គ្រឿង​ហូប និង​នំចំណី គ្រឿង​វេច​ខ្ចប់​ដូច​បាន​បញ្ជាក់​ខាងលើ សមត្ថកិច្ច​មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​យើង​នៃ​ខេត្ត​ទាំង​ពីរ​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​ជា​ពីរ​ជំហាន​គឺ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​យើង​ចុះ​ពិនិត្យ​ក្នុង​ផ្សារ​ស្រុក​ឈូក​។

ជា​លទ្ធផល​សមត្ថកិច្ច​កាំកុងត្រូល​បាន​ដកហូត​បាន​ទំនិញ​មួយ​ចំនួន​ដូច​ខាងក្រោម​៖ ១-​ទឹកដោះគោ​ខាប់​៣៨០​ក្រាម​១៣​កំប៉ុង​(​ហួស​កាលបរិច្ឆេទ​) ២-​មី​ម៉ា​ម៉ា​៦០​ក្រាម​១២​កំប៉ុង​(​ហួស​កាលបរិច្ឆេទ​) ៣-​នំ​ធុង​៤​គីឡូក្រាម ៣​ធុង​(​ហួស​កាលបរិច្ឆេទ​) ៤-​នំដុត​៣​ថង់​(​ដុះ​ផ្សិត​) ៥-​ចាហួយ​ថា​ញ់​ប៊ិ​ញ ៧០០​ក្រាម ៣១​ថង់​(​ហាមឃាត់​) ៦-Fanta ១,២៥​លី​ត្រ ១​ដប​(​ហួស​កាលបរិច្ឆេទ​) ៧-​ផ្សិត​កំប៉ុង​០,១៥​គីឡូក្រាម​៣​កំប៉ុង (​ហួស​កាលបរិច្ឆេទ​) ៨-​ប៊ឺ​៧០​ក្រាម ១​កំប៉ុង​(​ហួស​កាលបរិច្ឆេទ​) ៩-​ចាហួយ​ដូង​៥​គីឡូក្រាម​៨​កញ្ចប់ (​ហួស​កាលបរិច្ឆេទ​) ១០-​ចាហួយ​ផ្កាយ​១០០​ក្រាម​១​កញ្ចប់​(​ហួស​កាលបរិច្ឆេទ​)​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ មន្ត្រី​សាខា​កាំកុងត្រូល​យើង​បាន​ចុះ​ត្រួតពិនិត្យ​ក្នុង​ខេត្ត​កែប​។

នៅ​តាម​ម៉ាត​នានា តំបន់ឆ្នេរ បាន​ដកហូត​ភេសជ្ជៈ​ដែល​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​មាន Cocaco La ចំណុះ​៣៩០​មី​ល្លី​លី​ត្រ ចំនួន​១៥​ដប​,​ទឹក​ផ្លែ​ឈើ​ចំណុះ​១​លី​ត្រ ចំនួន​៨​ដប​,​ទឹកក្រូច​ចំណុះ​២​លី​ត្រ ចំនួន​២​ដប​,​ទឹកដោះគោ​ស្រស់​ចំណុះ​១​លី​ត្រ​ចំនួន​១២​ដប រួម​នឹង​ទឹកក្រូច​ទឹក​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត​ដែល​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​។ លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​កំពត កែប ក៏​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នូវ​ទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ​ក្តី ទំនិញ​ជា​ចំណីអាហារ​វេច​ខ្ចប់​ក្តី បងប្អូន​ត្រូវ​មានការ​ប្រុង​ប្រ​យ​ត្ន័​រៀបចំ​ដាក់​តាំង​លក់ ឲ្យ​មាន​អនាម័យ​ត្រឹមត្រូវ ទំនិញ​ណា​ដែល​ខូចគុណភាព​សូមកុំ​ដាក់​តាំង​លក់​។ ជា​ពិសេស​រាល់​គ្រប់មុខ​ទំនិញ​ត្រូវ​ពិនិត្យ​មើល ខែ​ថ្ងៃ​ផលិត និង​ថ្ងៃខែ​ផុតកំណត់ នៃ​ការ​ប្រើប្រាស់ ពីព្រោះ​បើ​ហួស​កាលបរិច្ឆេទ​អ្នក​ប្រើប្រាស់​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ជា​ច្រើន​ករណី និង​ប៉ះពាល់​ដល់​អាយុជីវិត​អ្នក​ប្រើប្រាស់​ទៀត​ផង​៕