ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​ចល័ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ស្តង់​អាជីវករ ដើម្បី​រឹត​បន្តឹង​ពន្ធ​នាំ​ចូល

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​ចល័ត​ប៉ោយ​ប៉ែ​ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ស្តង់​អាជីវករ​លក់ដូរ ដើម្បី​រឹត​បន្តឹង​ខ្លាចក្រែង​ទំនិញ​នាំ​ចូល​គ្មាន​ការ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​។

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​ចល័ត​ប៉ោយ​ប៉ែ​ត​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ស្តង់​អាជីវករ​លក់ដូរ ដើម្បី​រឹត​បន្តឹង​ខ្លាចក្រែង​ទំនិញ​នាំ​ចូល​គ្មាន​ការ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប្រតិបត្តិ​ការណ៍​របស់​មន្ត្រី​ជំនាញ​គយ និង​រដ្ឋាករ​ច្រក​ប៉ោយ​ប៉ែ​ត​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ២០១៧ នៅ​តាម​ស្តង់​មួយ​ចំនួន​ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត មាននៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​រ៉ា​ចាស់ និង​នៅ​ម្តុំ​ផ្សារ​អគ្គ​ថ្មី​ប៉ោយ​ប៉ែ​ត​ផង​ដែរ​។ មន្ត្រី​ជំនាញ​គយ​ចល័ត បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចុះ​អនុវត្តន៍ ការ​ត្រួតពិនិត្យ​ទំនិញ​តាម​ស្តង់​លក់ដូរ​របស់​អាជីវករ ខណៈ​នេះ​សង្ស័យ​មាន​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដោយ​មិន​មានការ​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ ដូច្នេះ​ហើយ​ទើប​ក្រុម​មន្ត្រី​ជំនាញ​របស់​លោក​ទទួលបញ្ជា​បទបញ្ជា​ពី​ថ្នាក់លើ ដើម្បី​ចុះ​មក​ត្រួតពិនិត្យ​មើល​តែ​ម្តង​។

គួរ​កត់​សម្គាល់ថា  ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន​កន្លែង​របស់​ក្រុម​មន្ត្រី​ជំនាញ​គយ​ចល័ត​ប៉ោយ​ប៉ែ​ត តាំងពី​ព្រឹក​រហូត​មក​ដល់​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ គេ​មិន​ទាន់​ឃើញ​មន្ត្រី​ជំនាញ​ទាំងនោះ​ដក​កម្លាំង​ចេញ​នៅឡើយ​ទេ ដោយ​ក្រុម​មន្ត្រី​ជំនាញ​កំពុង​តែ​បន្ត​ត្រួតពិនិត្យ​នៅឡើយ ហើយ​ក៏​សង្កេត​ឃើញ​ម្ចាស់​ទំនិញ​ជា​អាជីវករ​ទាំងនោះ​ធ្វើ​ទឹកមុខ​ស្លេកស្លាំង ដោយសារ​តែ​ខ្លាច​មន្ត្រី​ជំនាញ​ចាប់​រឹបអូស​យក​ទំនិញ​របស់​ពួក​គេ ដែល​ដាក់​តាំង​លក់​នោះ​មួយ​ចំនួន​ជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ដោយ​ពុំ​បាន​បង់ពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​មួយ​រយ​ភាគរយ​។តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​តាម​ស្តង់​លក់ដូរ របស់​អាជីវករ ជា​ច្រើន​កន្លែង​នៅ​ក្នុង​តំបន់​ជាយ​ដែន​ប៉ោយ​ប៉ែ​ត​នេះ បាន​សង្កេត​ឃើញ​ថា មានមុខ​ទំនិញ​ប្រមាណ​៦០% មិន​មានការ​បង់ពន្ធ​ជូន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​នោះ​ឡើយ​។ ហើយ​ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ត្រូវ​ផាកពិន័យ​ឲ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​។

តាម​ប្រភព​ពី​ក្រុម​អាជីវករ ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​ជាយ​ដែន​ខ្មែរ​-​សៀម ប៉ោយ​ប៉ែ​ត​បាន​រិះគន់​ថា ហេតុ​អ្វី​ក៏​មន្ត្រី​ជំនាញ​គយ​ចល័ត ប៉ោយ​ប៉ែ​ត ចាំបាច់​ចុះ​មក​ត្រួតពិនិត្យ ទំនិញ​របស់​អាជីវក​រដាក់​តាំង​លក់​តាម​ស្តង់​ធ្វើ​អី  ប្រសិនបើ​នៅ​ពេល​ដែល​ពួក​គាត់​បាន​ដឹក​ទំនិញ​តាម​រទេះអូស​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម​ក ក៏​មាន​ក្រុម​មន្ត្រី​គយ​នៅ​ទីលាន​ត្រួតពិនិត្យ​ទំនិញ​ឲ្យ​ពួក​គាត់​ចូល​ទៅ​ប្រកាស​បង់ពន្ធ ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​រួចរាល់​ហើយ​នោះ​។  តើ​ហេតុ​អ្វី​នៅ​មាន​សេសសល់​ទំនិញ​អត់​ពន្ធ​បែប​នេះ​តទៅ​ទៀត ដូច​មានការ​ងឿងឆ្ងល់​ចំពោះ​បញ្ហា​នេះ​ខ្លាំង​ណាស់​៕