ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់គ្រឿងញៀ.ន សុទ្ធតែ…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ចំនួន​៥​នាក់ ត្រូវ​បាន​នគរបាល​ឆ្មក់​ចាប់​ឃាត់ខ្លួន ខណៈ​កំពុង​ចែកចាយ​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ លុះ​តាម​ស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ ទើប​ដឹង​ច្បាស់​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវ​បាន​នគរបាល​ឆ្មក់​ចាប់​ឃាត់ខ្លួន ខណៈ​កំពុង​ចែកចាយ​យ៉ាង​សកម្ម​នៅ​ក្នុងភូមិ លុះ​តាម​ស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ ទើប​ដឹង​ច្បាស់​ក៏​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​0៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ ICE ចំនួន​០២​កញ្ចប់​តូច រួម​ទាំង​រថយន្ត​១​គ្រឿង ពាក់​ស្លាក​លេខ ខេមរភូមិន្ទ  រំសេវ​ចំនួន​០១​កំប៉ុង​ផង​ដែរ ។ប្រភព​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​រកស៊ី​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​គ្រឿងញៀន អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​ទិញ​ពី​ឈ្មួញ​នៅ​ក្នុង​ក្រុងប៉ៃលិន ហើយ​លក់​ចែកចាយ​បន្ត​ឱ្យ​អ្នក​ប្រើប្រាស់​ដែល​មក​ពី​ក្នុងភូមិ និង​មក​ពី​ភូមិ​នានា ក្នុង​ខេត្ត​ប៉ៃលិន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ គ្រឿងញៀន​កំពុង​តែ​រីក​ដុះដាល់​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ហើយ​កំពុង​តែ​ពង្វក់ស្មារតី​យុវជន​ឱ្យ​ប្រើប្រាស់​រហូត​ដល់​ក្លាយទៅជា​មនុស្ស​ឆ្កួត ហើយ​ក៏​បង្ក​វឹកវរ​ដល់​សង្គម​យ៉ាង​ខ្លាំង ៕