ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា ទណ្ឌកម្ម​មិន​អា​ចប​ញ្ឍ​ប់​ការ​អភិវឌ្ឍន៍​មី​ស៊ី​ល​របស់​ខ្លួន​បាន​ទេ

1 ឆ្នាំ មុន

កូរ៉េ​ខាង​ជើង ៖ កូរ៉េ​ខាងជើង​បាន​ធ្វើការ​រិះគន់​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​អង្គារ ទី ២០ ធ្នូ​នេះ​ថា​បាន​ធ្វើ​ឱ្យ​

កូរ៉េ​ខាង​ជើង ៖ កូរ៉េ​ខាងជើង​បាន​ធ្វើការ​រិះគន់​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​អង្គារ ទី ២០ ធ្នូ​នេះ​ថា​បាន​ធ្វើ​ឱ្យ​ខូច​ដល់​ការ​អភិវឌ្ឍន៍​អា​វុ​.​ធ​របស់​ខ្លួន ដោយ​និយាយ​ថា ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​នឹង​មិន​អា​ចប​ញ្ឍ​ប់​កម្មវិធី​អា​វុ​.​ធ​របស់​ខ្លួន​បាន​នោះ​ទេ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA​។

Kim Yo-jong ដែល​ជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un បាន​និយាយ​ថា​គំនិត​ផ្តួចផ្តើម​របស់​កូរ៉េ​ខាងជើង​ក្នុង​ការ​អភិវឌ្ឍន៍​ផ្កាយ​រណប​ចារកម្ម​គឺជា​អ​ទិ​ភាព​សំខាន់​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​សន្តិសុខ​របស់​យើង​។

ស្ត្រី​ដ៏​មាន​អំណាច​រូប​នេះ​និយាយ​ក្នុង​សេចក្តី​ប្រកាស​ចុះ​ផ្សាយ​ដោយ KCNA ថា «​កូរ៉េ​ខាងត្បូង​នឹង​ស្រែក​ទាមទារ​នូវ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​មួយ​ចំនួន និង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ពួក​យើង​»​។

«​ប៉ុន្តែ​ដោយ​សិទ្ធិ​រស់រាន និង​ការ​អភិវឌ្ឍន៍​របស់​យើង​ត្រូវ​បាន​គំ​រា​.​ម ហេតុ​អ្វី​យើង​ត្រូវ​ខ្លាច​ទណ្ឌកម្ម ដែល​យើង​បានឃើញ​ម្តង​ហើយ​ម្តងទៀត​រហូត​មក​ដល់​ពេល​នេះ ហើយ​មិនមែន​ជា​លើក​ទី ១​នោះ​ទេ ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ប​ញ្ឍ​ប់?»

ការ​ថ្លែង​របស់​នាង​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​របប​ផ្តាច់​ការ​ព្យុ​ង​យ៉ាង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចំងាយ​មធ្យម ដែល​កូរ៉េ​ខាងជើង​ហៅ​ថា​ជា​ការ​បា​.​ញ់​សាកល្បង​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍន៍​ផ្កាយ​រណប​ចារកម្ម​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ