ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ នៅ​ទីស្តីការ​របស់​ក្រសួង ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព និង​តម្លាភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ ។

រាជធានី​ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ នៅ​ទីស្តីការ​របស់​ក្រសួង ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព និង​តម្លាភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ មិថុនា កន្លង​មក បាន​ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព និង​តម្លាភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​របស់​អគ្គនាយកដ្ឋាន និង​អង្គភាព ដែល​បម្រើសេវា​សាធារណៈ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្រប​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ និង​កម្មវិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ក្រសួង​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​ច្រក​ចេញចូល​តែ​មួយ តាម​រយៈ​ប្រកាស​លេខ​១៨២៣ ស​.​ហ​.​វ​.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៥ ស្តី​ពី​ស្តង់ដា​សេវា​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ការ​អនុវត្ត​នេះ ក៏​ធ្វើ​ឡើង​ស្រប​តាម​ប្រកាស​លេខ​៣៨៩ ស​.​ហ​.​វ​.​ប្រ​.​ក ចុះ​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៧ ស្តី​ពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​ច្រក​ចេញចូល​តែ​មួយ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ ជាក់ស្តែង ច្រក​ចេញចូល​តែ​មួយ​របស់​ក្រសួង មាន​អគ្គនាយកដ្ឋាន និង​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ចំនួន​៣ គឺ​អគ្គនាយកដ្ឋាន លទ្ធកម្ម​សាធារណៈ អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ ។

ដោយឡែក សេវា​សាធារណៈ​ដែល​ត្រូវ​បម្រើ​ដោយ​អគ្គនាយកដ្ឋាន មា​នទី​តាំងនៅ​ខាងក្រៅ​ទីស្តីការក្រសួង​ចំនួន​៣​ទៀត​រួម​មាន អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ទទួល​បន្ទុក​ផ្តល់​សេវា​ជូន​សាធារណជន​នៅ​ទីតាំង​របស់​សាមី​អង្គភាព​តែ​ម្តង ។

យោង​តាម​សេចក្តីជូនដំណឹង​ដដែល​បន្ត​ថា ៖ « ការ​ដាក់​ឲ្យ​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ​នៅ​ទីស្តីការក្រសួង​នេះ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល និង​ជំរុញ​នីតិវិធី​ការងារ ក៏​ដូច​ជា​ផ្តល់​ភាព​ងាយស្រួល​ដល់​សាធារណជន អាច​មក​ទទួល​សេវា​សាធារណៈ​ពី​ក្រសួង ដោយ​រលូន ទាន់​ពេល និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​អាច​បំពេញ​សេចក្តី​ត្រូវការ​ជូន​សាធារណជន​បាន​ល្អ​ប្រសើរ​ផង​ដែរ » ៕