ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង Floyd ប្រកាស​ថ្ងៃ​ប្រកួត​ជាមួយ McGregor

6 ឆ្នាំ មុន

អតីត​ម្ចាស់​ជើងឯក​ប្រដាល់​លំដាប់​ពិភព លោក Floyd Mayweather បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​លោក​នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មក​ពី​ស្ថាប័ន​កីឡាប្រដាល់ UFC កីឡាករ Conor McGregor នៅ

អតីត​ម្ចាស់​ជើងឯក​ប្រដាល់​លំដាប់​ពិភព លោក Floyd Mayweather បាន​ប្រកាស​ជា​សាធារណៈ​ថា រូប​លោក​នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ជើង​ខ្លាំង​មក​ពី​ស្ថាប័ន​កីឡាប្រដាល់ UFC កីឡាករ Conor McGregor នៅ​ថ្ងៃ​ទី​២៦ សីហា ខាង​មុខ​នេះ នៅ​លើ​ទឹកដី​ក្រុង Las Vegas សហរដ្ឋអាមេរិក ។

ក្នុង​ជំនួប​រវាង​កំពូល​កីឡាករ​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ឱ្យ​ដឹង​ថា កីឡាករ​ម្នាក់​ៗ​អាច​នឹង​ទទួល​បាន​ទឹកប្រាក់​រហូត​ដល់​១០០​លាន​ដុល្លារ​ពី​ការ​ប្រកួត ហើយ​វា​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដែល​មាន​ប្រាក់​ឈ្នួល​ច្រើន​បំផុត​ផង​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់ ។

គួរ​រំលឹក​ថា កំពូល​កីឡាករ​ប្រដាល់​មិន​ធ្លាប់​ចាញ់​វ័យ​៤០​ឆ្នាំ Floyd Mayweather បាន​សម្រេចចិត្ត​ដើរ​ចេញពី​អាជីព​ប្រដាល់​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ បន្ទាប់​ពី​រូប​លោក​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​លំដាប់​ពិភពលោក​ជា​ច្រើន​មក​ពី​៥​ស្ថាប័ន​ផ្សេង​ៗ​គ្នា​ក្នុង​នោះ​មាន​ដូច​ជា​ស្ថាប័ន Super Featherweight, Lightweight, Light welterweight,  Welterweight និង Light Middleweight ។ 

រីឯ​ជើង​ខ្លាំង​មក​ពី UFC កីឡាករ McGregor  ទើបតែ​មាន​អាយុ​២៨​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បទ​ពិសោធន៍​ប្រកួត​លើ​រេញ​មាន​ច្រើន ដោយសារ​តែ​កីឡាករ​សញ្ជាតិ​អៀរ​ឡង់​រូប​នេះ​ប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ។

ចំពោះ​ប្រវត្តិ​ប្រកួត​ចំនួន​២៤​ដង ឈ្នះ​២១​ដង​ចាញ់​៣​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១៨ដង  ៕