ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឆ្នោតយួន បង្កប់ក្នុងឆ្នោតខ្មែរ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​កត់​ឆ្នោត​វៀតណាម​មួយ​កន្លែង​ជ្រក​ក្រោម​អាជីវកម្ម​ឆ្នោត​ខ្មែរ នៅ​ចំណុច​ផ្ទះ​លេខ​១៨៥H ផ្លូវ​បេតុង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ត្រូវ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​ម្នាក់ ។

ការ​បង្ក្រាប​ល្បែងស៊ីសង​កន្ទុយលេខ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៥​ខែមិថុនា ឆ្នាំ​២០១៧ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោកស្រី​ព្រះរាជអាជ្ញា​រង វង្ស ប៊ុ​ន​វិសុទ្ធ ។

អ្នក​កត់​ឆ្នោត​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ស៊ី​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ខាងលើ ។ វត្ថុ​តាង​ដកហូត​រួម​មាន​ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយ​ចំនួន ត្រា​សម្រាប់​វាយ​ថ្ងៃខែ​ឆ្នាំ​ចំនួន​០១ ប៊ិ​ច​ចំនួន​០៤​ដើម ម៉ាស៊ីន​គិត​លេខ​ចំនួន​០១ ស៊េរី​ចេញ​ឆ្នោត​មួយ​ចំនួន និង​ប្រាក់​ចំនួន​៥០០០០​រៀល ៕