ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចេញ​រូបរាង​ហើយ ក្រោយ​ចំណាយ​ការ​ផលិត​​​​ច្រើន​​​ខែ

6 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​ភាពយន្ត​ខ្នាត​ធំ​រឿង ​«​រាជិនី​» ​របស់​ផលិតកម្ម​ប​ដិ​ហា​រ្យ​ភាពយន្ត​ បាន​ដាក់​បង្ហាញ​ពី​ឈុត​ខ្លី​របស់​ខ្លួន​ជា​ផ្លូវ​ការណ៍ អម​ដោយ​ការ​ប្រកាស​ថា ​នឹង​គ្រោង​ដាក់​បញ្ចាំង​គ្រប់​រោង​នៅ​ថ្ងៃ​ទី​១៥ មិថុនា​ ខាង​មុខ ​។ នេះ​ជា​ស្នាដៃ​ទី​៣​របស់​ផលិតកម្ម​ប​ដិ​​ហា​រ្យ បន្ទាប់​ពី​ភាពយន្ត​ចំនួន​២​មុន គឺ​រឿង​«​គំនុំ​ខ្មោច​ក្រមុំ​ទាំង​៣»​និង​រឿង​«​លង់​ស្នេហ៍​អ្នកគ្រូ​»​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ​។

លោក​ស៊ុម ភា​រិ​ន ចាងហ្វាង​ផលិតកម្ម​បាន​អះអាង​ថា​ ភាពយន្ត​រឿង​ «​រាជិនី​»​ គឺជា​រឿង​ដែល​លោក​សម្រិតសម្រាំង និង​បង្កើន​គុណ​ភាព​ខុស​ប្លែក​ជាង​មុន បើ​ទោះជា​តួ​សម្ដែង​លោក​ជ្រើស​យក​តារា​ក្មេង​ៗ​ច្រើន​ជាង​តារា​ជើង​ចាស់​ខុស​ពី​រឿង​មុន​ៗ ​។ យ៉ាងណាមិញ លោក​ថា​រឿង​នេះ​តារា​សម្ដែង​សុទ្ធតែ​មាន​ភាព​ទាក់ទាញ និង​ប្រឹង​អស់ពី​សមត្ថភាព​ក្នុង​ការ​សម្ដែង ទើប​លោក​រំពឹង​យ៉ាង​ខ្លាំង​ថា​នឹង​ទទួល​ជោគជ័យ​ច្រើន​ជាង​ភាពយន្ត​ពីរ​មុន​ដែល​ផលិតកម្ម​ប​ដិ​ហា​រ្យ​បាន​ផលិត​។ លោក​និយាយ​ថា​ភាពយន្ត​នេះ​នឹង​ដំណើរការ​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៥ មិថុនា គ្រប់​រោង ហើយ​មិន​ទាន់​ច្បាស់​ថា​នឹង​មាន​ពិធី​សម្ពោធ​ជា​ទ្រង់ទ្រាយ​ធំ ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​ខាង​រោងកុន​មិន​ទាន់​បញ្ជាក់​ថា​មុន​ថ្ងៃ​ទី​១៥ មិថុនា តើ​រោងកុន​ទំនេរ​ពេល​ណា​ដែល​អាច​អោយ​ផលិតកម្ម​ធ្វើ​កម្មវិធី​។

លោក​ទទូច​អោយ​គាំទ្រ​រឿង​នេះ ដោយ​អះអាង​ថា​នេះ​ជា​ស្នាដៃ​កូន​ខ្មែរ ដោយសារ​សាច់​រឿង​មិន​មានការ​ចម្លង​ពី​ភាពយន្ត​ណាមួយ​ឡើយ​។ ក្នុង​នោះ ​ឈុត​ឆាក​សម្ដែង​ក៏​មាន​កំប្លែង កំសត់ និង​ភ័យ រន្ធត់ ​គ្រប់​រសជាតិ​ពេញ​មួយ​ផ្ទៃរឿង​ផង​ដែរ​ ។ លោក​ថា ​រឿង​នេះ​ចំណាយ​ទុន​ផលិត​ច្រើន​គួរសម ហើយ​បើ​និយាយ​ពី​ពេលវេលា​ក្នុង​ការ​ផលិត និង​កាត់ត​ក៏​ប្រើ​ពេល​មិន​តិច​ជាង​៤​ខែ​ដែរ​ ។