ខេត្តស្វាយរៀង ៖ មហាជនរិះគន់ក្រុមហ៊ុនផែស្ងួត OLAIR ប្រើរថយន្តកុងតឺនរ័ចាស់ៗ បើករលត់តាមផ្លូវធ្វើឲ្យស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ក្បែកន្លែងរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត OLAIR បានក្រឡាប់ចូលក្នុងទឹកព្រែកទន្លេវ៉ៃគោ កាលពីយប់មិនទាន់ស្ទូចយកចេញផុតផង ស្រាប់តែមានខ្សែកុងតឺន័រ បួនប្រាំគ្រឿងមករលត់ខូចក្បែរគ្នាទៀត បណ្តាលឲ្យកកស្ទះចរាចរណ៍ជាងមួយម៉ោង ចាប់ពី១០និង១០នាទីព្រឹករហូតដល់ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា នេះ ទើបធ្វើចរាចរណ៍បានស្រួលវិញ ។ ឬឯមន្ត្រីនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តវិញ បានឲ្យដឹងថា ការស្ទះចរាចរណ៍នេះ គឺចាប់តាំងពីម៉ោង០៥និង០០ព្រឹក មកម្ល៉េះដោយសារមានរថយន្តរបស់ក្រុមហ៊ុន OLAIR ក្រឡាប់ចូលទឹកទន្លេវ៉ៃគោមួយគ្រឿង ហើយសមត្ថកិច្ចយករថយន្តមកស្ទូចត្រូវបិតចំកណ្តាលទ្រូងផ្លូវ ទើបមានការកកស្ទះម្តង ក៏ប៉ុន្តែសមត្ថកិច្ចបានដាក់កម្លាំងធ្វើចរាចរណ៍ សម្រួលឲ្យយានយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវផងដែរ ។
ប្រភពដ៏ដែលបន្តទៀតថា ការកកស្ទះផ្លូវជាងមួយម៉ោងនេះ ដោយសាររថយន្តសណ្តោងរ៉ឺម៉កកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត OLAIR ដ៏ដែលមួយគ្រឿងទៀត បើកបរពីទិសខាងកើតមកលិច មកដល់ខាងលិចផ្លូវកោងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក៏រលត់ចំកណ្តាលថ្នល់ ហើយខ្សែរថយន្តកុងតឺន័របើកមកតាមក្រោយបន្តកន្ទុយគ្នា និងរថយន្តខ្លះវ៉ាជែងទៀត និងមានរថយន្តស្ទូចនៅពីមុខផងទើបបណ្តាលឲ្យស្ទះចរាចវណ៍តែម្តង ៕
ចែករំលែកព័តមាននេះ