ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ដំណឹង​នាង​ប្រិមប្រិយ​ភ្ជាប់ពាក្យ​នៅ​ថ្ងៃនេះ​ តែ​នាង​ប្រកែក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ប្រិមប្រិយ​នឹង​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​វ័យក្មេង​ហើយ​ជា​អ្នកសិល្បៈ​ដូច​គ្នា ។ ដំណឹង​នេះ​បែកធ្លាយ​ចេញពី​អ្នកសិល្បៈ​ដូច​គ្នា ។

ពិធី​ភ្ជាប់ពាក្យ​របស់​នាង​ប្រិមប្រិយ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៧​នេះ ។ ភាគី​ខាង​ប្រុស​គឺ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ប្រិមប្រិយ​នឹង​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​វ័យក្មេង​ហើយ​ជា​អ្នកសិល្បៈ​ដូច​គ្នា ។ ដំណឹង​នេះ​បែកធ្លាយ​ចេញពី​អ្នកសិល្បៈ​ដូច​គ្នា ។

ពិធី​ភ្ជាប់ពាក្យ​របស់​នាង​ប្រិមប្រិយ​នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១៧​នេះ ។ ភាគី​ខាង​ប្រុស​គឺជា​តារាចម្រៀង ដោយ​ធ្លាប់​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​«​ចម្រៀង​ជា​សាកល​»​នៅ​ទូរទស្សន៍​បាយ័ន​ជាប់​ចំណាត់ថ្នាក់​ល្អ ។

ពន្លក​ស្នេហ៍​ចាប់ផ្តើម​តាំងពី​នាង​ប្រិមប្រិយ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ហើយ​ខាង​ប្រុស​ជា​អ្នក​តាម​មើលថែ​នាង ។ នៅ​ពេល​យល់​ចិត្តថ្លើម​គ្នា​ហើយ​នោះ ខាង​ប្រុស​បាន​មក​នៅ​ស្រុក​ខ្មែរ​ជិត​មួយ​ឆ្នាំ​ហើយ​ដើម្បី​បាន​នៅ​ជិត​ប្រិមប្រិយ ហើយ​តែងតែ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ជា​ញឹកញាប់ ។

ព័ត៌មាន​នៃ​ពិធី​ភ្ជាប់ពាក្យ​ត្រូវ​ប្រិមប្រិយ​ប្រកែក​ដោយ​ថា​«​គេ​ចេះ​តែ​ថា ! ចាំ​ខ្ញុំ​ភ្ជាប់ពាក្យ​ហើយនឹង​បង្ហោះ​រូប​ឱ្យ​គេ​មើល​ជា​ទូទៅ​តែ​ម្តង​» ។

មានការ​លើក​ឡើង​ថា ប្រិមប្រិយ​មិន​ហ៊ាន​ទម្លាយ​ការណ៍​ពិត​អាច​ខ្លាច​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​ដែល​កំពុង​តែ​ស្ទុះ​ឡើង​។ អ្នកសិល្បៈ​ជា​ច្រើន​សុទ្ធតែ​និយាយ​ថា ប្រិមប្រិយ​ភ្ជាប់ពាក្យ​មែន ។ ម្នាក់​បាន​និយាយ​ថា «​កុំ​ជឿ​ប្រិមប្រិយ​គឺ​នាង​ភ្ជាប់ពាក្យ​មែន​តើ ! គេ​កំពុង​មាន​ក្តី​សុខ​ទាំង​ពីរ​នាក់ ហើយ​លាក់​រឿង​នេះ​ទំនង​ចង់ឱ្យ​មានការ​ភ្ញាក់ផ្អើល ចង់ឱ្យ​ឃើញ​នៅ​ថ្ងៃ​សំខាន់​នោះ​តែ​ម្តង​ល្អ​ជាង​សារភាព​ជា​មុន​» ។

នាង​ប្រិមប្រិយ​ជា​ស្ត្រី​មេម៉ាយ​ច្រើន​ឆ្នាំ​មក​ហើយ ។ កន្លង​មក​លេចឮ​ថា​នាង​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​ថៅកែ​ភោជនីយដ្ឋាន​មួយ តែ​បាន​បែកបាក់​គ្នា​ទៅ​ហើយ ៕