ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទំនើង៦នាក់ ត្រូវបានចាប់ខ្លួន ក្រោយបើកឆាកកា.ប់ចាក់គ្នា

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្មេង​ទំនើង​០៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​រំលេច ស្រុក​បាកាន ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឈ្លោះ​គ្នា និង​កា.ប់​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង​របស់​យុវជន​ម្នាក់ នៅ​ខាង​មុខ​វិទ្យាល័យ​ពោធិ៍សាត់ ដែល​ជា​សិស្សសាលា​ដូច​គ្នា ។

ខេត្តពោធិ៍សាត់ ៖ ក្មេង​ទំនើង​០៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​រំលេច ស្រុក​បាកាន ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឈ្លោះ​គ្នា និង​កាប់​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង​របស់​យុវជន​ម្នាក់ នៅ​ខាង​មុខ​វិទ្យាល័យ​ពោធិ៍សាត់ ដែល​ជា​សិស្សសាលា​ដូច​គ្នា ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​០៦​នាក់ ដែល​ឃាត់ខ្លួន​នេះ ១.​ឈ្មោះ គឹ​ម សា​វង្ស ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ២.​ឈ្មោះ សេង ចាន់​ថន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៣.​ឈ្មោះ ផា​ន់ សៅ​រឿ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤.​ឈ្មោះ ណា​រិ​ន គឹ​ម​ឡុ​ង​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥.​ឈ្មោះ សំ​ណា​ន សុ​ផា​នុ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​៦.​ឈ្មោះ នី ចំរើន​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទាំង​០៦​នាក់​នេះ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​សម្ដេចឪ​សម្ដេចម៉ែ ស្រុក​ភ្នំក្រវាញ ។ ក្នុង​ការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន​ដាវ​ចំនួន​០៥ កាំបិត​ផ្គាក់​០១ ដំបង​ដែក​០១ និង​ម៉ូតូ​ចំនួន​០៣​គ្រឿង ។ ទាក់ទិន​ទៅ​នឹង​ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​០៦​នាក់​នេះ លោក​អធិការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ មាន​ក្មេង​ទំនើង​ជា​សិស្សសាលា​ពីរ​ក្រុម មាន​គ្នា​ប្រហែល​២០​នាក់​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដំបង​ជា​អាវុធ បាន​ដេញ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​ផ្លូវ​នៅ​ខាង​មុខ​វិទ្យាល័យ​ពោធិ៍សាត់ ព្រមទាំង​បាន​កាប់​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer X ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១GB-០៧៧០ របស់​យុវជន​ម្នាក់ រួច​ហើយ​នាំ​គ្នា​រត់គេច​បាត់​អស់​ទៅ ។ ភ្លាម​ៗ​នោះ​ដោយ​មាន​ចំណាត់ការ​ពី​លោក​ឧត្តមសេនីយ៍ទោ សា​រុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត​ឲ្យ​កម្លាំង​ទាំង​អធិការដ្ឋាន និង​ប៉ុស្ដិ៍​រដ្ឋបាល​សហ​ការណ៍​គ្នា​តាម​ប្រមាញ់​ក្រុម​ក្មេង​ទំនើង​ទាំងនេះ ទើប​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រំលេច ស្ទាក់​ចាប់​បាន​ចំនួន​០៦​នាក់​នៅ​ចំណុច​ទំនប់​ធារាសាស្ត្រ​អន្លង់​ស្វាយ ស្ថិត​ក្នុងភូមិ​ព្នៅ ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង​០៦​នាក់​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​នគរបាល​ស្រុក​បាកាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​សួរនាំ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ចាត់វិធានការ​ឲ្យ​បាន​ខ្លាំង​បំផុត​ចំពោះ​អ្នក​ជួញដូរ​គ្រឿងញៀន សិស្ស​ទៅ​រៀនមាន​លាក់​ដាវ កាំបិត និង​ដំបង​ក្នុង​កាបូប ឬ​ក្នុង​កែបម៉ូតូ​ជាដើម ៕