ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម​វាយតប់​គ្នា​ដោយសារ​តែ​រឿង​ទៅ​ខ្ចី​ម៉ូតូ​ជិះ​មិន​បាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​វាយតប់​គ្នា​ដោយសារ​តែ​រឿង​ទៅ​ខ្ចី​ម៉ូតូ​ជិះ​មិន​បាន និង​រឿង​ចូល​ទៅ​ជក់​ថ្នាំ​ញៀន បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​២៧១ ទល់មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម​វាយតប់​គ្នា​ដោយសារ​តែ​រឿង​ទៅ​ខ្ចី​ម៉ូតូ​ជិះ​មិន​បាន និង​រឿង​ចូល​ទៅ​ជក់​ថ្នាំ​ញៀន បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​២៧១ ទល់មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​បង្ក​មានឈ្មោះ អូ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ ជា​មនុស្ស​បែក​ថ្នាំ ត្រូវ​ម្ដាយ​ចាប់​ដាក់​មណ្ឌល​កែប្រែ​អស់​ជា​ច្រើន​ដង​មក​ហើយ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ រិ​ន ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​លើក​បន្លែ​នៅ​ផ្សារ​ដើម​គរ ស្នាក់​នៅ​ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មាន​បងប្អូន​បក្សពួក​ជន​រង​គ្រោះ​២​នាក់​ទៀត ទី​១.​ឈ្មោះ សល់ សា​ម៉ុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​លក់ដូរ​ចាប់​ហ៊ូ​យ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ជា​អ្នក​កាន់ដំបង ទី​២.​ឈ្មោះ ហួរ តាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​លើក​បន្លែ ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ ជា​អ្នក​កាន់​កាំបិត ។ បើ​តាម​សម្ដី​យុវជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ  រូបគេ និង​ឈ្មោះ ហួរ តាក បាន​ជិះ​ម៉ូតូ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មក​ពី​ផ្ទះ​បំណង​ទៅ​ដេក​យាម​តូប​លក់​មួក​ជាមួយ​បង​នៅ​កន្លែង​កើតហេតុ ពីព្រោះ​បង​ដែល​ជា​ម្ចាស់​តូប​លក់​មួក ជាប់រវល់​ទៅ​កម្មវិធី​ជប់លៀង ។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​មក​ដល់ ស្រាប់តែ​តូប​នោះ បាន​ចាក់សោ​ជាប់​មិន​អាច​ចូល​បាន ។ បន្ទាប់​មក​ជន​រង​គ្រោះ ក៏​បាន​អង្គុយ​លេង​នៅ​មុខ​ដើម្បី​រង់ចាំ​ឈ្មោះ សល់ សា​ម៉ុ​ន យក​សោ​មក​ឲ្យ ហើយ​ក៏​មាន​ជន​បង្ក​ឈ្មោះ អូ សីហា ដែល​ជន​រង​គ្រោះ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក បាន​ដើរមក​អង្គុយ​លើ​ម៉ូតូ និង​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ តែ​ជន​រង​គ្រោះ​មិន​ឲ្យ ។ ស្រាប់តែ​មួយ​ស្ទុះ​ក្រោយមក ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​សង្សារ ក៏​ត្រូវ​ជន​បង្ក​យក​ដុំឥដ្ឋ​ការ៉ូ មក​វាយ​ក្បាល​ពីក្រោយ បណ្ដាល​ឲ្យ​បែកក្បាល ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ស្រែក​ឲ្យ​ជួយ បណ្តាល​ឲ្យ​បក្សពួក​ជន​រង​គ្រោះ​ខាងលើ​បាន​ចេញ​មក ហើយ​យក​កាំបិត និង​ដំបង​ឈើ​ជ្រុង​រៀប នឹង​កាប់​ចាក់​គ្នា រួច​ជន​បង្ក​ក៏​បានរ​ត់ទៅ​ពួន​សម្ងំ​នៅ​ក្នុងផ្ទះ​របស់​គេ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​ចុះ​ជួយ​អន្តរាគមន៍ ដកហូត​បាន​កាំបិត​មួយ​ដើម្បី និង​ឈើ​ជ្រុង​មួយ​ដើម ។ បើ​តាម​សម្តី​ពី​បុរស​ដែល​ជា​ជន​បង្ក​បានដឹង​ថា រូបគេ​ពិតជា​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ពិតមែន ព្រោះ​មក​ពី​ខឹង​ជន​រង​គ្រោះ ដែល​មិន​ឲ្យ​រូបគេ​អង្គុយ​យាម​ម៉ូតូ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ចូល​ទៅ​ជក់​ថ្នាំ ហើយ​ទប់​កំហឹង​មិន​បាន ក៏​រើស​ឥដ្ឋការ៉ូ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​ទៅ ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​ចោទប្រកាន់​ថា ទាំង​ជន​រង​គ្រោះ និង​ជន​បង្ក​សុទ្ធតែ​ជា​មនុស្ស​ញៀន​ថ្នាំ​ដូច​គ្នា ត្រូវ​ឃាត់​ទាំងអស់​គ្នា​តែ​ម្ដង ។ បច្ចុប្បន្ន​ជន​បង្ក និង​ជន​រង​គ្រោះ​រួម​ទាំង​បក្សពួក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕