ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រង​ការ​បា.ញ់ប្រហារ​នៅ​ស្រុក​សំឡូត​២​នាក់​បងប្អូន​បែរជា​មានទោស

13 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ បងប្អូន​បង្កើត​២​នាក់ ដែល​ម្នាក់​ធ្លាប់​រង​ការ​បា.ញ់ប្រហារ​ជាង​១០គ្រាប់​ពី​ក្រុម​ខ្មាន់កាំភ្លើង ​មិន​ស្គាល់​មុខ​នៅ​ឯ ភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុកសំឡូត បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុកសំឡូត​នាំ​ខ្លួន​ប្រគល់​ឱ្យ​សាលាដំបូង​ ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ក្រោម​បទចោទប្រកាន់​ថា “​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេ​តនា​” ដែល​បុរស​២​នាក់​បងប្អូន និង​បក្សពួកជា​ច្រើន​នាក់​ទៀត​បាន​ប្រព្រឹត្ដ កាលពី​ថ្ងៃ​ទី ២៣ ធ្នូ ២០០៨ កន្លង​ទៅ នៅ​ក្នុងភូមិ

ខេត្ដបាត់ដំបង ៖ បងប្អូន​បង្កើត​២​នាក់ ដែល​ម្នាក់​ធ្លាប់​រង​ការ​បាញ់ប្រហារ​ជាង​១០គ្រាប់​ពី​ក្រុម​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​នៅ​ឯ ភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុកសំឡូត បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុកសំឡូត​នាំ​ខ្លួន​ប្រគល់​ឱ្យ​សាលាដំបូង​ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ក្រោម​បទចោទប្រកាន់​ថា “​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេ​តនា​” ដែល​បុរស​២​នាក់​បងប្អូន និង​បក្សពួកជា​ច្រើន​នាក់​ទៀត​បាន​ប្រព្រឹត្ដ កាលពី​ថ្ងៃ​ទី ២៣ ធ្នូ ២០០៨ កន្លង​ទៅ នៅ​ក្នុងភូមិ​-​ឃុំ ខាងលើ ។មន្ដ្រី​នគរបាល​ផ្នែក​អនុវត្ដ​ដីកា​បាន​ប្រាប់ ថាជន​ត្រូវ​ចោទ​២​នាក់​បងប្អូន​បង្កើត​នេះ​ត្រូវបាន​លោក​សា​អឿ​ន កោសល្យ​មុនី ចៅក្រមស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ទៅ​កាន់សាលាដំបូង​ខេត្ដ ។ ជន​ទាំង​២​នាក់​នេះ ម្នាក់ ឈ្មោះ ស៊ឹ​ម ម៉ី អាយុ​៤៣​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ម៉ៃ នី ហៅ​ស៊ឹ​ម នី អាយុ​៣៨​ឆ្នាំ ។

មន្ដ្រី​នគរបាល​បាន​បង្ហើប​ថា នៅ​មាន​បក្ស ពួក​ជា​ច្រើន​នាក់​ទៀត​ដែល​ត្រូវ​នាំ​ខ្លួន​ទៅកាន់​សាលាដំបូង ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ បុរស​២​នាក់​បងប្អូន និង​បក្សពួក​ផ្សេង​ទៀត ត្រូវ​បាន​ប្ដឹង​ចោទប្រកាន់​ដោយ​ភាគី​ណា នោះ​ទេ ។ រីឯ​បុរស​២​នាក់​នេះ​ក៏​បាន​បដិសេធ ថា ពួក​ខ្លួន​គ្មាន​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ទ្រព្យ សម្បត្ដិ​បុគ្គល​ណា​ដែរ ។បើ​តាម​ប្រភព​ពី សមត្ថកិច្ច​ថា ក្រុម​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង ការ​ដុត​បំផ្លាញ​ត្រាក់ទ័រ​របស់​មន្ដ្រី​យោធា​ម្នាក់​ឈ្មោះ​ប៉ែន សា​វឿ​ន កាលពី​ឆ្នាំ​២០០៨ នៅ ភូមិ​-​ឃុំ​ខាងលើ ប៉ុន្ដែ​ជន​ត្រូវ​ចោទ​ទាំង​២ នាក់​ខាងលើ​បាន​បំភ្លឺ​ថា កាល​មាន​ប្រជាជន ដុត​ត្រាក់ទ័រ​មន្ដ្រី​យោធា​នោះ ខ្លួន​ដឹង​ដែរ​តែ ពេល​នោះ​ខ្លួន​កំពុង​ដេកពេទ្យ ។ លោក​យិ​ន ម៉េ​ង​លី មន្ដ្រី​ស៊ើបអង្កេត របស់​សមាគម​អា​ដ​ហុ​កបាន​បំភ្លឺ​ដែរ​ថា បើ សំណុំរឿង​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដុត​ត្រាក់ ទ័​រ​របស់​ឈ្មោះ​ប៉ែន សា​វឿ​ន នោះ​មែន គឺ​ខុសស្រឡះ​ពី​ពេលវេលា​កើតហេតុ​ដែល ចុះ​ក្នុង​ដីកានាំខ្លួន​នោះ​ហើយ​។

លោក​យិ​ន ម៉េ​ង​លី និយាយ​ថា រឿង​ដុត​ត្រាក់ទ័រ​នោះ គឺ លោក​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ បន្ទាប់​ពី​មានការ​ប្រើ​អំពើ​ហិង្សា​កើតឡើង មួយ​ថ្ងៃ ។លោក​បាន​បញ្ជាក់​ថា ហេតុ ការណ៍​នោះ​កើត​បន្ដបន្ទាប់​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​ទី ២២, ២៣ និង​២៤ ខែកញា ឆ្នាំ​២០០៨ មិន មែន​កើត​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០០៨ នោះ  ទេ ។ លោក​បាន​បន្ដ​ទៀត​ថា នៅ​ថ្ងៃ​ទី​២៤ កញា ឆ្នាំ​២០០៨ វេលា​ម៉ោង​៣​រសៀល មន្ដ្រី យោធា​ឈ្មោះ​ប៉ែន សា​វឿ​ន បាន​ប្រើ​កាំភ្លើង ធុន M16 បាញ់​រះ​ទៅ​លើ​ពលរដ្ឋ​ជាង​១០ នាក់​បណ្ដាល​ឱ្យ​របួស​យុវជន​ម្នាក់​ឈ្មោះ​ទិ​ត្យ យី​វ អាយុ​១៦​ឆ្នាំ​ធ្ងន់ធ្ងរ ហើយ​គ្រានោះ យោធា​ម្នាក់​នេះ និង​បក្សពួក​បាន​រត់​ចេញពី រោង​ចំការ​របស់​ខ្លួន​បាត់​ទើប​ធ្វើ​ឱ្យ​ក្រុម​អ្នក តវ៉ា​ដីធ្លី​ក្ដៅក្រហាយ​ដុត​ត្រាក់ទ័រ​១​គ្រឿង របស់​ឈ្មោះ​ប៉ែន សា​វឿ​ន ចោល​តែ​ម្ដងទៅ​។ ដូច្នេះ​បើ​សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង ឈ្មោះ​ប៉ែន សា​វឿ​ន មែន គឺ​ខុសពេល​វេលា កើតហេតុ​ស្រឡះ​។ មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក​ចៅក្រម​បាន​ភ្លាម​ៗ​ទេ​ចំពោះ​ករណី នេះ​ ។