ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងោកមួយភ្លែត រថយន្តចុះមុជទឹកព្រែកបាត់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ ងងុយដេក​ងោក​បាត់បង់​ម្ចាស់​ការ​រេ​ចង្កូត​បុក​រះ​ប៉ាន់​ណូ​ស្លាក​ចរាចរណ៍ និង​ជ្រុល​ទៅ​បុក​ដើម​អាកា​ស្យា ដួល​រាប​ដល់​ដី​អស់​បួន​ដើម​ក្រឡាប់​ចូល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស និង​ឈ្លក់ទឹក សំណាងល្អ​វាយ​បំបែក​កញ្ចក់​រថយន្ត​បាន ហើយ​រថយន្ត​លេច​ចូល​ក្នុង​ទឹក ប្រ​វ៉េ​ប្រ​វ៉ា​មុ​ច​ហែល​ចេញ​រួច​ពី​ក្នុង​កាប៊ី​ន​រថយន្ត រួច​ផុត​ពី​សេចក្ដី​មិន​ស្លា.ប់ ។

ខេត្តស្វាយរៀង ៖ អ្នកបើកបរ​រថយន្ត​កុងតឺន័រ ងងុយដេក​ងោក​បាត់បង់​ម្ចាស់​ការ​រេ​ចង្កូត​បុក​រះ​ប៉ាន់​ណូ​ស្លាក​ចរាចរណ៍ និង​ជ្រុល​ទៅ​បុក​ដើម​អាកា​ស្យា ដួល​រាប​ដល់​ដី​អស់​បួន​ដើម​ក្រឡាប់​ចូល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស និង​ឈ្លក់ទឹក សំណាងល្អ​វាយ​បំបែក​កញ្ចក់​រថយន្ត​បាន ហើយ​រថយន្ត​លេច​ចូល​ក្នុង​ទឹក ប្រ​វ៉េ​ប្រ​វ៉ា​មុ​ច​ហែល​ចេញ​រួច​ពី​ក្នុង​កាប៊ី​ន​រថយន្ត រួច​ផុត​ពី​សេចក្ដី​មិន​ស្លាប់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​០០​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ខាងកើត​ស្ពាន​ហា​យ​វ៉េ ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។ បើ​តាម​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡាប់​ចូល​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ ម៉ាក​ហ៊ី​យិ​ន​ដាយ សណ្តោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៤A-០៨៤៦ ផ្ទុកទំនិញ​ពេញ​កុងតឺន័រ បើកបរ​ពី​ខាងកើត​ទៅ​លិច មក​ពី​ផែស្ងួត​ក្រុង​បា​វិត ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​មក​ឆ្វេង បុក​រះ​ប៉ាន់​ណូ​ស្លាក​ចរាចរណ៍ និង​បុក​ដើម​អាកា​ស្យារ ដួល​រាប​ដល់​ដី​អស់​៤​ដើម ទៅ​មុខ​លែង​រួច ហើយ​ក្រឡាប់​ផ្ងារជើង​ចូល​ក្នុង​ទឹក​ព្រែក​ទន្លេ​វ៉ៃ​គោ​តែ​ម្តង ។ ខណៈនោះ រថយន្ត​លិច​ចូល​ក្នុង​ទឹក​បន្តិច​ម្តង​ៗ អ្នកបើកបរ​ក៏​បាន​វាយ​បំបែក​កញ្ចក់​រួច​មុជទឹក​ហែល​ចេញ​រួច ត្រូវ​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។ ក៏​ប៉ុន្តែ​អ្វី​គួរ​ហួសចិត្ត​នោះ គឺ​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បាន​បន្តិច ស្រាប់តែ​រត់​ចេញ​ហើយ​ហៅ​រថយន្ត​តាក់ស៊ី​ត្រឡប់​ទៅ​ក្រុង​បា​វិត​វិញ​បាត់ មិន​ទាន់​បាន​សួរ​ឈ្មោះ​ផង ។
លុះដល់​ព្រឹក​ឡើង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ មូលហេតុ​ងងុយដេក ៕