តាមប្រភពព័ត៌មាន CGTN បានឲ្យដឹងថា ស្បែកជើងមួយគូរបស់កីឡាករបាល់បោះល្បីលំដាប់ពិភពលោក Michael Jordan ដែលធ្លាប់ពាក់តាំងពីឆ្នាំ១៩៨៤ ដាក់លក់ដេញថ្លៃបានដល់ទៅ ១៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ស្បែកជើងម៉ាក Converse ស៊េរី Fastbreak Mid ដែលធ្លាប់បានពាក់ដោយកីឡាករជើងចាស់ Michael Jordan ក្នុងការប្រកួត Olympic Games តាំងពីឆ្នាំ១៩៨៤ ត្រូវបានដាក់ដេញថ្លៃ ហើយលក់ចេញបានសម្រេចក្នុងតម្លៃ ១៩ម៉ឺនដុល្លារ ។ តម្លៃនេះគឺជាតម្លៃមួយដែលថ្លៃជាងគេបំផុត ក្នុងកំណត់ត្រាតម្លៃស្បែកជើងកីឡា ។
លោក Michael Jordan ធ្លាប់ពាក់ស្បែកជើងនេះ ហើយទទួលជ័យជំនះបានមេដាយមាស នៅទីក្រុង Los Angeles កាលពីថ្ងៃ១០ ខែសីហា ឆ្នាំ១៩៨៤ ដែលកាលនោះ លោករកគ្រាប់បាល់ជូនក្រុមបានដល់ទៅ២០គ្រាប់ ស៊ីដាច់អេស្ប៉ាញ ៩៦ពិន្ទុទល់នឹង៦៥ពិន្ទុ ។
ខាងក្រុមហ៊ុនដាក់ដេញថ្លៃ SCP បានប្រាប់ថា ៖ “អ្នកដែលហ៊ានឲ្យថ្លៃខ្ពស់បែបនេះ គឺដោយសារតែគេគិតថាវាជាស្បែកជើងអនុស្សាវរីយ៍ ដែលគ្មានលក់នៅទីផ្សារផ្សេងទេ ៕”
ចែករំលែកព័តមាននេះ