ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid និង Barcelona កំពុង​ប្រកួត​តម្លៃ​អាវ​ថ្មី​របស់​ខ្លួន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ដាក់​ចេញ​ម៉ូ​ដ​ថ្មី​របស់​អាវ​ប្រចាំ​ក្រុម អ្នកគាំទ្រ​កំពុង​តែ​រង​ចាំ​ដឹង​ពី​តម្លៃ ។ តម្លៃ​អាវ​របស់​ក្រុម​ទាំង​ពីរ​មាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា ។ ទាំង​ពីរ​ក្រុម​សុទ្ធតែ​ជា​ក្រុម​ល្បី ហើយ​ឥឡូវ​មាន​អាវ​ស្អាត​ជាង​មុន​ទៀត ។ ចុះ​តម្លៃ​វិញ ?

សម្រាប់​អាវ​ទាំង​ក្នុង​ដី និង​ក្រៅ​ដី​របស់​អធិរាជ Real Madrid មាន​តម្លៃ​ចាប់ពី ១១២​ដុល្លា ទៅ​ដល់ ១៤៥​ដុល្លា ។ បើ​អ្នក​ចង់បាន​មាន​ឡូ​ហ្គោ Champions League ឬ La Liga ឬ Club World Cup ថែម​ទៀត​នោះ វា​នឹង​មាន​តម្លៃ​ប្រមាណ​ជា ១៥៧​ដុល្លា ។

សម្រាប់​អាវ​របស់​ក្រុម Barcelona ដែល​មាន​រូប​ម្ចាស់​ឧបត្ថម្ភ​ថ្មី Rakuten វិញ នឹង​មាន​តម្លៃ​ប្រមាណ​ជា ២០២​ដុល្លា ជាមួយ​លេខ​បោះ​លើ​អាវ និង ឡូ​ហ្គោ Champions League ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ខាងលើ​សុទ្ធតែ​ជា​តម្លៃ​អាវ​ទេ ។ នេះ​មិន​បូក​រួម​ទាំង​ខោ​ឡើយ ៕