ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ថ្នាំឡើង​លើដំបូល​ផ្ទះ​ផ្លោះ​ពី​មួយ​ទៅមួយ ទុកដូចដើរលេង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​ឡើង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ផ្លោះ​ពី​មួយ​ទៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ បាន​ឡើង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ​ផ្លោះ​ពី​មួយ​ទៅមួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ផ្លូវ​បេតុង ភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​សម្តី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​សម្រាន្ត​លង់លក់ ខណៈ​ពេល​នោះ ក៏​ស្រាប់តែ​លឺ​សំឡេង​សំ​រឹប​ជើង​លើដំបូល​ផ្ទះ​របស់​ពួក​គាត់ ស្រប​ពេល​នោះ​ដែរ ពួក​គាត់​ក៏​បាន​នាំ​គ្នា​បើកទ្វារ​ផ្ទះ​ចេញ​មក​ក្រៅ ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ឡើង​លើដំបូល​ផ្ទះ ទាំង​សភាព​ភ័យ​ស្លន់ស្លោ ស្រែក​រវើរវាយ  រួច​ហើយ​បាន​ផ្លោះ​ពី​ដំបូលផ្ទះ​មួយ​ទៅ​ដំបូលផ្ទះ​មួយ ឃើញ​ដូច្នេះ​ពួក​គេ​បាន​ហៅ​ឲ្យ​ចុះ តែ​បុរស​រូប​នោះ​មិន​ព្រម​ចុះ​នោះ​ទេ ឃើញ​សភាព​ដូចនេះ ពួក​គាត់​បាន​រាយការណ៍​ទៅ​ដល់​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ឲ្យ​ចុះ​ទៅ​មើល ។

លុះដល់​សមត្ថកិច្ច​ទៅ​ដល់​បាន​និយាយ​លួងលោម ទើប​បុរស​រូប​នោះ​ព្រម​ចុះ​មក​ក្រោម​វិញ​ទាំង​សភាព​ភ័យ​ស្លន់ស្លោ រួច​ហើយ​ក៏​បាន​នាំ​ខ្លួន​បុរស​រូប​នោះ មក​ធ្វើ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ៕