ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​យុវជន​០៣​នាក់ ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​០៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួ​ញ ឃាត់ខ្លួន​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​ដែល​ប្រមូលផ្តុំ​គ្នា

រាជធានី​ភ្នំពេញ ៖ យុវជន​០៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួ​ញ ឃាត់ខ្លួន​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​ដែល​ប្រមូលផ្តុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​សង់​ថ្មី ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​១.​ឈ្មោះ គង់ ភក្តី អាយុ​២៦​ឆ្នាំ ទី​២.​ឈ្មោះ គង់ សំ​ដា​រ៉ា អាយុ​២៣​ឆ្នាំ​,​និង​ទី​៣.​ឈ្មោះ ណុ​ច ចាន់​ថន​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

តាម​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ពី​សមាសភាព​ជនសង្ស័យ ដែល​តែងតែ​ប្រមូលផ្តុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងភូមិ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ក៍បាន​រាយការណ៍ សុំ​គោលការណ៍​ពី​លោក​អធិការ​ខណ្ឌ ចុះ​ទៅ​ធ្វើ​រដ្ឋបាល​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​ក៏​បាន​ឃាត់ខ្លួន​តែ​ម្តង ព្រមទាំង​ដកហូត​បាន​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ តាម​ការ​ត្រួតពិនិត្យ​ទឹកនោម ជនសង្ស័យ​ទាំងនោះ​សុទ្ធតែ​ផ្ទុក​សារធាតុ​ញៀន​។ ជនសង្ស័យ ត្រូវ​បាន​នាំ​ខ្លួន បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕