ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប៉ង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិន​បាន​សម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ខណៈ​ដែល​ធ្វើ​សកម្មភាព​ប៉ុនប៉ង​លួច​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​ផ្ទះ​កាត់សក់​មួយ​កន្លែង លេខ​៧៧៦ ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ មិន​បាន​សម្រេច​។ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​សម្ភារ​ដែក​ចុង​ស្រួច និង​សោ​អក្ស​តេ សម្រាប់​ធ្វើ​សកម្មភាព​លួច​កាចក​ម៉ូតូ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ នេ​ត សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ជាមួយ​បង​បង្កើត​ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ​។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន ឈ្មោះ អា​ឆ្អឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៥ មាន​បុរស​ជា​ជាងកាត់សក់​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៤​ព ណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មក​ចត​ទុក​នៅ​មុខ​ផ្ទះ​កន្លែង​កើតហេតុ រួច​បាន​បើក​តូប​កាត់សក់​។ ខណៈ​ដែល​កំពុង​តែ​ដេក​លេង លើ​អី​កៅ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង មក​អង្គុយ​លេង​លើ​ម៉ូតូ ហើយ​ប្រុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ គាប់​ជួន​ពេល​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់​ឫស្សី​កែវ​ជិះ​ល្បាត​នៅ​ក្នុង​មូលរ​ដ្ឋា​ន​ប្រទះ​ឃើញ​ក៏​ឃាត់ខ្លួន​បាន​ម្នាក់ ឆែកឆេរ​រក​ឃើញ​ដែក​ចុង​ស្រួច និង​ដែក​អក្សរ​តេស​ម្រា​ប់​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​។ រីឯ​ជនសង្ស័យ​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕