ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀ.ន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

6 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ថា

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ទោ ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ថា ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​មានឈ្មោះ ជន ឈិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្បែង​(​ខ​) ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​តាមដាន​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​រហូត​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦

ស្ថិត​នៅ​ក្នុងភូមិ ឃុំ​ខាងលើ រួម​ជាមួយនឹង​វត្ថុ​តាង​រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ចំនួន​៤​កញ្ចប់ ធំ​៣ និង​តូច​១ កញ្ចប់ ម៉ូតូ MSX​ពណ៌​ក្រហម​១​គ្រឿង ទូរស័ព្ទ​ដៃ​១ និង​សម្ភារ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ពង់​ធំ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕