ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូរៗចាប់ម្ដង កុំឲ្យល្មើសច្បាប់ពេក

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ នៅ​វេលា​ម៉ោង​០៩​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ស្រែ​ហ៊ុយ ស្ថិត​ក្នុងភូមិ ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ត្រូវ​ឃាត់​ម៉ាក កាម​រី​ហើម ពណ៌​ស្ករ ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ភ្នំពេញ ២D-១២៥៨ មាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​ធ្នង់ (​កូន​ក្រ​ទ្បឹ​ង​) ចំនួន​១៤៥​ដុំ ។ ម្ចាស់​ឈ្មោះ ធន់ ជា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន​វត្ថុ​តាង​ទាំងអស់ និង​មនុស្ស បាន​យក​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ សេចក្តី​រាយ​ការ​ណ៏​ដាច់​ដោយឡែក​មួយទៀត បាន​ឲ្យ​ដឹង​ថា ទីតាំង​ស្តុ​ប​ឈើ​ខុសច្បាប់​មួយ​កន្លែង នៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​ឡោម​ព័​ទ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​រឹបអូស​បាន​ឈើប្រណិត​ជា​ច្រើន​ប្រភេទ ប្រមាណ​ជិត​១០​ម៉ែត្រគូប ។

សមត្ថកិច្ច​ថា ក្រោយ​ការ​ចាប់​បង្ក្រាប​ទីតាំង​ស្តុ​ប​ឈើ​ខាងលើ គេ​នៅ​មិន​ទាន់​ដឹង​ថា ឈើ​ទាំងនោះ​ជា​កម្ម​សិទ្ធ​អ្នក​ណា​ឡើយ ព្រោះ​ទីតាំង​លាក់​ឈើ ស្ថិត​នៅ​ក្នុង​ចម្ការ​របស់​ប្រជាពលរដ្ឋ ។ ហើយ​នៅ​ពេល​នេះ កម្លាំង​ជំនាញ​កំពុងធ្វើការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ធ្វើការ​វាស់វែង នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕