Tyson Fury៖ ឡើង​រេញ​ប៉ះ​ជាមួយ Anthony Joshua គឺជារឿង​ដែល​ពិភពលោក​ចង់​ឃើញ


នា​ពេល​ថ្មី​ៗ​នេះ កីឡាករ Tyson Fury បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​ចង់​ប្រកួត​ជា​ថ្មី​ម្តងទៀត​របស់​កីឡាករ​រួម​ជាតិ​អង់គ្លេស​Anthony Joshua ដោយ​និយាយ​ថា​៖«​វា​គឺជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ​ដែល​ពិភពលោក​ចង់​ឃើញ » ។

សូម​បញ្ជាក់​ថា ម្ចាស់​ខ្សែក្រវាត់​ជើងឯក​ទម្ងន់​ធ្ងន់ IBF, WBA និង IBO កីឡាករ Anthony Joshua ធ្លាប់​សុំ​ប្រកួត​ជាមួយ​កីឡាករ​Tyson Fury ម្តង​រួច​មក​ហើយ​បន្ទាប់​ពី​កីឡាករ​វ័យ ២៧​ឆ្នាំ​រូប​នេះ​យកឈ្នះ​កីឡាករ​Wladimir Klitschko កាលពី​ខែមេសា ។ យ៉ាងណាមិញ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ Anthony Joshua បាន​លើក​ឡើង​ពី​បំណងប្រាថ្នា​របស់​ខ្លួន​ជា​ថ្មី​ម្តងទៀត​ចំពោះ​ការ​ចង់​ប្រកួត​ជាមួយ​Tyson Fury ។ Anthony Joshua ប្រាប់​សារព័ត៌មាន Sky Sports ថា​៖«​វា​គឺជា​ការ​ប្រកួត​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ឃើញ​» ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់ Anthony Joshua ខាងលើ កីឡាករ Tyson Fury បាន​រៀបរាប់​ថា​៖«​ពិភពលោក​ចង់​ឃើញ​ការ​ប្រកួត​រវាង​ខ្ញុំ និង Anthony Joshua ។ ខ្ញុំ​បាន​ដើរ​ចេញពី​សង្វៀន​ប្រកួត​ជាង​២​ឆ្នាំ​មក​ហើយ ដូច្នេះ​ខ្ញុំ​សុំ​ពេល​ហ្វឹកហាត់​ឡើង​វិញ​សិន សឹម​ឡើង​រេញ​ប្រកួត ។ មាន​មនុស្ស​ជា​ច្រើន​គិត​ថា Anthony Joshua អាច​យកឈ្នះ​ខ្ញុំ​បាន ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ