ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

១-​កង្កែប​ទំ​ពីលើ​ក្បាល​ពស់ថ្លាន់​បៃតង
កង្កែប​ពិស​ចម្រុះ​ពណ៌​នៅ​ទ្វីបអាហ្វ្រិក​បង្ហាញ​ភាព​ក្លាហាន ដោយ​អង្គុយ​នៅ​លើ​ក្បាល​ពស់ថ្លាន់​បៃតង​នៅ​អាហ្វ្រិក អាយុ​ប្រហែល​១​ឆ្នាំ ។ ចាត់​ទុក​ថា​ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ភាព​ក្លាហាន​របស់​កង្កែប​ដល់​ទស្សនិកជន ។

១-​កង្កែប​ទំ​ពីលើ​ក្បាល​ពស់ថ្លាន់​បៃតង
កង្កែប​ពិស​ចម្រុះ​ពណ៌​នៅ​ទ្វីបអាហ្វ្រិក​បង្ហាញ​ភាព​ក្លាហាន ដោយ​អង្គុយ​នៅ​លើ​ក្បាល​ពស់ថ្លាន់​បៃតង​នៅ​អាហ្វ្រិក អាយុ​ប្រហែល​១​ឆ្នាំ ។ ចាត់​ទុក​ថា​ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ភាព​ក្លាហាន​របស់​កង្កែប​ដល់​ទស្សនិកជន ។

២-​យន្តហោះ​ដឹក​ទំនិញ​ធុន​យក្ស
«Roc»​ជា​យន្តហោះ​ខ្នាត​យក្ស​តាំង​បង្ហាញ​នៅ​ពីមុខ​រោង​រក្សា​ទុក​យន្តហោះ​នៅ​កណ្តាលវាល​ខ្សាច់​«Mojave»​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៧ ។

៣-​អគារ​១៣​ជាន់​ទ្រេត​នៅ​អេ​ហ្ស៊ី​ប
អគារ​១៣​ជាន់ បាន​ផ្អៀង​ផ្អែក​លើ​អគារ​មួយទៀត​នៅ​ក្រុង​អា​ឡិច​សាន​ឌ្រី​យ៉ា ប្រទេស​អេ​ហ្ស៊ី​ប ។ ប៉ូលិស​បាន​ជម្លៀស​ពលរដ្ឋ​ចេញពី​បរិវេណ​នោះ ។

៤-​មនុស្ស​យន្ត​ចេះ​៥​ភាសា
មនុស្ស​យន្ត​«Bless U-2»​មួយ​គ្រឿង​លើកដៃ​ជូនពរ និង​សូត្រ​ព្រះ​គម្ពីរ​«Bible»​រួម​ទាំង​ចេះ​និយាយ​៥​ភាសា គឺ​អង់គ្លេស អា​ល្លឺ​ម៉​ង់ បារាំង អេ​ស្ប៉ា​ញ និង​ប៉ូ​ឡូញ ។

៥-​ទុក​កូន​ចោល​ក្នុង​រទេះរុញ​នៅ​សួន​កម្សាន្ត​ជាង​១​ម៉ោង
បុរស​អង់គ្លេស​ម្នាក់​ឃើញ​កុមារ​អាយុ​ប្រហែល​១​ឆ្នាំ​នៅ​លើ​រទេះរុញ​ម្នាក់ឯង​ដោយ​ឪពុក​ម្តាយ​រវល់​ទៅ​ជិះ​រថភ្លើង​ហោះ​ភ្លេច​កូន ។

៦-​ស្ត្រី​ចិន​យក​កូន​ទៅ​ចោល​នៅ​កន្លែង​ចត​រថយន្ត
ស្ត្រីជន​ជាតិចិន​ម្នាក់​បីកូន​តូច​ទៅ​បោះចោល​នៅ​ទីលាន​ចត​រថយន្ត​ក្រោម​ដី​របស់​អគារ​មួយ​ក្នុង​ខេត្ត​គុយ​ចូ​វ ។ ។

៧-​ម៉ា​ស៊ី​ន​កិនស្រូវ​ប្រចាំ​គ្រួសារ
ម៉ា​ស៊ីន​កិនស្រូវ​ប្រចាំ​គ្រួសារ​របស់​ជប៉ុន​ដាក់​តាំង​បង្ហាញ​ទស្សនិកជន និង​ទៅ​អនាគត​ផលិតផល​នេះ​នឹង​មាន​ប្រចាំ​គ្រួសារ​កសិករ​ក្នុង​សម័យ​ទំនើប ។

៨-​ភ្លៀង​បោកបក់​នៅ​ភាគ​ខាងជើង​តៃវ៉ាន់
ផ្លូវ​មួយ​ខ្សែ​ក្លាយជា​ដងស្ទឹង​នៅ​ភាគ​ខាងជើង​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៧ បន្ទាប់​ពី​មាន​ព្យុះ​ភ្លៀង​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​៥​នាក់​របួស ព្រមទាំង​បាត់​ខ្លួន​២​នាក់​ទៀត ។

៩-​យន្តហោះ​ធ្លាក់​នៅ​កំពូលភ្នំ​ដែល​មាន​ព្រិល
យន្តហោះ​តូច​មួយ​គ្រឿង​ឈ្មោះ​«Cessna»​ជួប​ឧប្បត្តិហេតុ​ធ្លាក់​នៅ​លើ​ភ្នំ​ដែល​គ្របដណ្តប់​ដោយ​ព្រិល​នៅ​ក្រុង​តា​តេ​យ៉ា​ម៉ា ប្រទេស​ជប៉ុន បង្ក​ឱ្យ​មនុស្ស​៤​នាក់​នៅ​ក្នុង​យន្តហោះ​ស្លាប់​បាត់​ជីវិត ។

១០-IS​នៅ​ពីក្រោយ​ហេតុការណ៍​ភេរវកម្ម​នៅ​ក្រុង​ឡុ​ង​ដ៍
កងកម្លាំង​រដ្ឋ​អីុ​ស្លា​ម​(IS)​ទទួលស្គាល់​ថា ពួក​គេ​នៅ​ពីក្រោយ​ការ​វាយប្រហារ​នៅ​ក្រុង​ឡុ​ង​ដ៍​កាលពី​ថ្ងៃ​ទី​៤ មិថុនា ២០១៧ បណ្តា​ឱ្យ​ស្លាប់​៧​នាក់ និង​៤៨​នាក់​រង​របួស ៕