ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​ពិភពលោក​ណាខ្លះ​មាន​ចំណូល​ខ្ពស់​ប្រចាំឆ្នាំ​2017

6 ឆ្នាំ មុន

ទស្សនាវដ្ដី​«Forbes» របស់​អា​មេ​រិ​ក បាន​បង្ហាញ​លទ្ធផល​ពី​ការ​រៀប​ចំណាត់ថ្នាក់​តារា ល្បី​ៗ ដែល​ទទួល​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០១៧ ។ ឆ្នាំ​នេះ​បាន​ទៅ​លើ​លោក​Sean Diddy Combs តារាចម្រៀង​ជនជាតិ​

ទស្សនាវដ្ដី​«Forbes» របស់​អា​មេ​រិ​ក បាន​បង្ហាញ​លទ្ធផល​ពី​ការ​រៀប​ចំណាត់ថ្នាក់​តារា ល្បី​ៗ ដែល​ទទួល​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០១៧ ។ ឆ្នាំ​នេះ​បាន​ទៅ​លើ​លោក​Sean Diddy Combs តារាចម្រៀង​ជនជាតិ​អា​មេរិ​ក​អាយុ​៤៧​ឆ្នាំ បាន​រំកិល​ពី​លំដាប់​ទី​២២ កាលពី​ឆ្នាំ​មុន​ក្លាយជា​ជើងឯក​ក្នុង​ឆ្នាំ​២០១៧ មាន​ចំណូល​ដល់​ទៅ​១៣០​លាន​ដុល្លារ​ឯណោះ ។

«Forbes» បញ្ជាក់​ថា ចំណូល​ភាគច្រើន​របស់​Diddy បាន​ពី​តន្ត្រី​ទេសចរណ៍​នៅ​សហរដ្ឋអាមេរិក រួម​ទាំង​ធ្វើ​កិច្ចព្រមព្រៀង​ផ្នែក​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្រា​Vodka និង​លើ​ស្លាក​សញ្ញា​សម្លៀក​បំពាក់​Sean John ។

-​លំដាប់​ទី​២ គឺ​នាង​ប៊ី​យ៉ុ​ន សេ មាន​ប្រាក់​ចំណូល​១០៥​លាន​ដុល្លារ ដោយ​ទទួល​បាន​ចំណូល​ច្រើន​ពី​តន្ត្រី​ទេសចរណ៍​«Formation World Tour» នៅ​ចុងឆ្នាំ​២០១៦ ។
-​លំដាប់​ទី​៣ គឺ​នាង​J-k-Rowling អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស​ម្ចាស់​ស្នាដៃ​រឿង «Harry Rotter» វគ្គ​ទី​៨ ដោយ​លក់ដាច់​បំផុត​ក្នុង​ឆ្នាំ​២០១៦ ។

ចំណាត់ថ្នាក់​ទាំង​១០​ដំបូង​ផ្សេង​ទៀត រួម​មាន​លោក​Drake តារាចម្រៀង​ហ៊ី​ប​ហប់ ស្ថិត​នៅ​លំដាប់​ទី​៤ មាន​ប្រាក់​ចំណូល​៩៤​លាន​ដុល្លារ ។

-​ទី​៥ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ល្បី​នៅ​លើ​ពិភពលោក ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ មាន​ចំណូល​៩៣​លាន​ដុល្លារ ។

ចំណាត់ថ្នាក់​ទី​៦ បាន​ទៅ​លើ​លោក​The weeknd តារាចម្រៀង​ជនជាតិ​កាលណា​ដា មាន​ចំណូល​៩២​លាន​ដុល្លារ ។

លំដាប់​ទី​៧ គឺ​លោក​Howard Stern អ្នកចាត់ការ​កម្មវិធី​វិទ្យុ​-​ទូ​រស​ទ្សន៍ ជនជាតិ​អា​មេ​រិ​ក រក​ប្រាក់​ចំណូល​បាន ៩០​លាន​ដុល្លារ ។
លំដាប់​ទី​៨ បាន​ទៅ​លើ​លោក​ខូ​ល​ផ្លេ (Coldplay) នៅ​ក្រុម​តន្ត្រី​រ៉ុ​ក មាន​ចំណូល​៨៨​លាន​ដុល្លារ ៕