ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីរៀនឃ្លានណាស់… គ្នា​អត់ដឹង​​ប៉ះផ្លែ​ឪឡឹក​​ពុលទេ​

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា សិស្សសាលា​បឋម​សិក្សាស្រុក​ឆែប ប្រមាណ​៧​នាក់​មាន​ប្រុស​មាន​ស្រី បាន​ដួល​សន្លប់​និង​ខ្លះ​ទៀត​មាន​អាកា​រៈ​ទន់​ដៃ ទន់​ជើង បន្ទាប់​ពី​សិស្ស​ទាំង​៧​នាក់​ក្នុង​ម៉ោង​សម្រាក​ពី​ការ​សិក្សា បាន​ទៅ​ទិញ​ផ្លែ​ឪឡឹក​ ដែល​លក់​នៅ​

ខេត្តព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា សិស្សសាលា​បឋម​សិក្សាស្រុក​ឆែប ប្រមាណ​៧​នាក់​មាន​ប្រុស​មាន​ស្រី បាន​ដួល​សន្លប់​និង​ខ្លះ​ទៀត​មាន​អាកា​រៈ​ទន់​ដៃ ទន់​ជើង បន្ទាប់​ពី​សិស្ស​ទាំង​៧​នាក់​ក្នុង​ម៉ោង​សម្រាក​ពី​ការ​សិក្សា បាន​ទៅ​ទិញ​ផ្លែ​ឪឡឹក​ ដែល​លក់​នៅ​ក្បែរ​​​សាលា យក​មក​នាំ​គ្នា​ហូប​បាន​មួយសន្ទុះ ក៏​មាន​អ​កា​រៈ​ពុល​តែ​ម្តង ត្រូវ​បាន​​​លោកគ្រូ​អ្នកគ្រូ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ស្រុក​ឆែប​ភ្លាម​ៗ ។

បើ​តាម​ការ​បញ្ជាក់​​ពី​លោក​វរសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ មិថុនា ថា បន្ទាប់​ពី​មាន​ករណី​សិស្សសាលា​ពុល​ផ្លែ​ឪឡឹក សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​គោលដៅ ដោយ​បាន​យក​សំបក​ឪឡឹក​ដែល​ក្មេង​ៗ​ហូប​រួច យក​មក​ពិនិត្យ​ឃើញ​ថា វា​ពិតជា​មាន​សារជាតិ​ថ្នាំ​ស្រោច​ផ្លែ​ឪឡឹក​នៅ​តាម​ចម្ការ ទើប​បង្ក​ឱ្យ​ពុល ព្រោះ​មិន​បាន​លាង​ទឹក​ឱ្យ​ស្អាត​សំបក មុន​នឹង​ហូប ។

ដោយឡែក ​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ករណី​ពុល​ផ្លែ​ឪឡឹក​ភ្លាម សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​លក់​ផ្លែ​ឪឡឹក​ផ្ទាល់​តែ​ម្តង ​ដើម្បី​ត្រួតពិនិត្យ ប៉ុន្តែ​ពុំ​បាន​រក​ឃើញ​ផ្លែ​ឪឡឹក​ផ្សេង​ទៀត មាន​ផ្ទុក​សារជាតិ​ថ្នាំពុល​នោះ​ទេ ។ រីឯ​ផ្លែ​ឪឡឹក​ដែល​សិស្សសាលា​បាន​ទិញ​យក​ទៅ​បរិភោគ​នោះ វា​ពិតជា​ចៃដន្យ​ណាស់​ ដែល​ផ្លែ​ឪឡឹក​មួយ​គោ​យន្តប៉ះ​ចំ​លើ​ឪឡឹក​១​ផ្លែ​ ដែល​មាន​ជាតិ​ថ្នាំបណ្តាល​ឲ្យ​ពុល តែ​ពុំ​បណ្តាល​ឲ្យ​ការ​ពុល​នោះ​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​បាន​ស្នើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ពន្យល់​ណែនាំ​បន្ថែម​ទៀត ដល់​សិស្សានុសិស្ស​ទាំងអស់ អំពី​ការ​បរិភោគ​ចំណី​អាហារ ឲ្យ​មាន​អនាម័យ​ល្អ ជា​ពិសេស​បាន​ស្នើ​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ នៅ​តាម​សាលារៀន ត្រូវ​គិតគូរ​ពី​សុវត្ថិភាព​របស់​កុមារ​ជា​ចម្បង​​ផង សំខាន់​គឺ​អនាម័យ​សំបក​ផ្លែ​ឈើ មុន​នឹង​ដាក់​លក់ ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​បាន​នាំ​យក​ក្មេង​ៗ​រង​គ្រោះ​ទាំង​៧​នាក់​ប្រុស​ស្រីទៅ​សង្គ្រោះ​ទាន់​ពេលវេលា មក​ដល់​ពេល​នេះ ក្មេង​ៗ​ទាំង​អស់នោះ ​មាន​សភាព​ធូរស្បើយ​វិញ​ហើយ នឹង​ត្រូវ​បាន​អាណាព្យាបាល មក​ទទួលយក​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​នៅ​ថ្ងៃ​ដដែល ៕