ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​តារា​ល្បី​ហូលីវូដ​រលត់​ម៉ា​សុ​ី​ន​កណ្តាលអាកាស

6 ឆ្នាំ មុន

នាង​ជេ​នី្ន​ហ៊្វើ ឡ​រ៉ែ​ន តារា​ល្បី​ហូ​លី​វូ​ដ​អាយុ​២៦​ឆ្នាំ​រួច​ផុត​ពី​គ្រោះថ្នាក់ ក្រោយ​ពី​យន្តហោះ​របស់​ខ្លួន​ចុះ​ចត​បន្ទាន់​នៅ​ក្រុង​បា​ហ្វា​ឡូ រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០១៧ ។

តំណាង​របស់​តារា​ឯក​ពី​ខ្សែភាពយន្ត​រឿង

នាង​ជេ​នី្ន​ហ៊្វើ ឡ​រ៉ែ​ន តារា​ល្បី​ហូ​លី​វូ​ដ​អាយុ​២៦​ឆ្នាំ​រួច​ផុត​ពី​គ្រោះថ្នាក់ ក្រោយ​ពី​យន្តហោះ​របស់​ខ្លួន​ចុះ​ចត​បន្ទាន់​នៅ​ក្រុង​បា​ហ្វា​ឡូ រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១០ មិថុនា ២០១៧ ។

តំណាង​របស់​តារា​ឯក​ពី​ខ្សែភាពយន្ត​រឿង​«The Hunger Games»​បញ្ជាក់​ប្រាប់​«ABC News»​ថា​នាង​ឡ​រ៉ែ​ន​បាន​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ ក្រោយ​ពី​សួរសុខទុក្ខ​ក្រុម​គ្រួសារ​នៅ​ក្រុង​ល្វី​វី​ល រដ្ឋ​កេ​ន​តាក់ គី កាលពី​ថ្ងៃ​ទី​៩ មិថុនា ។ យន្តហោះ​របស់​នាង​ដែល​ស្ថិត​នៅ​កម្ពស់​៩​ពាន់​ម៉ែត្រ មាន​ម៉ា​ស៊ីន​មួយ​គ្រឿង​ឈប់​ដំណើរការ ធ្វើ​ឱ្យ​អាកាសយានិក​សម្រេចចិត្ត​ចុះ​ចត​បន្ទាន់​នៅ​ក្រុង​បា​ហ្វា​ឡូ ។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​គ្រប់គ្រង​ជើងហោះហើរ​នៃ​សហរដ្ឋអាមេរិក​(FAA)​បញ្ជាក់​ថា​នឹង​ស៊ើ​ប​អង្កេត​ពី​មូលហេតុ​ដែល​ម៉ា​សុ​ី​ន​យន្តហោះ​នោះ​គាំង​មិន​ដំណើរការ ៕