ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​សំបក​ទូរស័ព្ទ iPhone8

6 ឆ្នាំ មុន

ចិន​៖ តាម​ប្រ​ភ​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សំបក​ទូរស័ព្ទ iPhone8 បាន​បែកធ្លាយ​តាម​រយៈ​រោងចក្រ​ផលិត​គ្រឿង​ទូរស័ព្ទ​មួយ​នៅ​ប្រទេស​ចិន

ចិន​៖ តាម​ប្រ​ភ​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សំបក​ទូរស័ព្ទ iPhone8 បាន​បែកធ្លាយ​តាម​រយៈ​រោងចក្រ​ផលិត​គ្រឿង​ទូរស័ព្ទ​មួយ​នៅ​ប្រទេស​ចិន ។ តាម​សំបក​ទូរស័ព្ទ​នៅ​ក្នុង​រូបថត​នោះ យើង​អាច​ដឹង​ថា iPhone8 នឹង​មាន​អេ​ក្រង់​ស្ទើរតែ​ពេញ​ផ្ទៃ​ខាង​មុខ គ្មាន​ប៊ូ​តុង Home ទៀត​ទេ និង​មាន​កាមេរ៉ា​ក្រោយ​បញ្ឈរ​ពីរ​គ្រាប់ ។

ក្រៅពី​នេះ​នៅ​ផ្ទៃ​ខាង​មុខ​របស់ iPhone8 នឹង​មាន​កាមេរ៉ា​ខាង​មុខ រន្ធ​សម្លេង និង​សេន​ស័​រ ។ អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ច​ម្ង​ល់​នោះ​គឺ​ផ្នែក​ខាងក្រោយ​របស់​ទូរស័ព្ទ ។ យើង​ឃើញ​ថា វា​មាន​អក្សរ​រញ៉េ​រញ៉ៃ​នៅ​ខាងក្រោម​ពាក្យ iPhone ដែល​យើង​មិនឃើញ​មាននៅ iPhone7 បច្ចុប្បន្ន​ទេ ។

តាម​របាយ​ការ​ណ៌​របស់​អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា គេ​រំពឹង​ថា iPhone8 នឹង​មាន​អេ​ក្រង់​កោង​សងខាង​ដូច​ទៅ​នឹង Galaxy S8 ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Apple បាន​បញ្ជា​ទិញ​អេ​ក្រង់​ប្រភេទ OLED ៧០​លាន​គ្រឿង​ពី Samsung នៅ​ឆ្នាំ​នេះ ខណៈ​ខ្លួន​កំពុង​ត្រៀម​ចេញ iPhone ស៊េរី​ថ្មី​៩៥​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៧​នេះ ៕