ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ មក​ពី​បារាំងមានឱកាស​ទៅ​អា​មេ​រិ​ក​ទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ស៊ូ ដា​ណេ ទើបតែ​ត្រឡប់​មក​ពី​សម្តែង​នៅ​បារាំង​វិញ ពេល​នេះ​ត្រៀមខ្លួន​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ទៀត ។

កញ្ញា​ស៊ូ ដា​ណេ មាន​ជំនាញ​សិល្បៈ​ច្រើន ដូច​ជា​សម្តែង​ល្ខោនបាសាក់

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​ស៊ូ ដា​ណេ ទើបតែ​ត្រឡប់​មក​ពី​សម្តែង​នៅ​បារាំង​វិញ  ពេល​នេះ​ត្រៀមខ្លួន​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ទៀត ។

កញ្ញា​ស៊ូ ដា​ណេ មាន​ជំនាញ​សិល្បៈ​ច្រើន ដូច​ជា​សម្តែង​ល្ខោនបាសាក់ របាំ​បុរាណ -​ប្រពៃណី ច្រៀង​បទ​សម័យ​ដោយ​មាន​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​ប៉ែន រ៉​ន និង​សូត្រ​កំណាព្យ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ស៊ូ ដា​ណេ មានឱកាស​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ក្រៅ​បន្ត​ពី​មួយ​ទៅ​មួយ​។ ស៊ូ ដា​ណេ ទើបតែ​ត្រឡប់​ពី​ប្រទេស​បារាំង​ប៉ុន្មាន​អាទិត្យ​កន្លង​មក ដោយ​នាង​ទៅ​សម្តែង​តាំងពី​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។ ពេល​នេះ​ដា​ណេ​ត្រៀមខ្លួន​ទៅ​អា​មេ​រិ​ក​សា​ជា​ថ្មី​ទៀត បន្ទាប់​ពី​ធ្លាប់​ទៅ​សម្តែង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ដា​ណេ​ចេញ​ទៅ​មុនគេ ចំណែក​ក​សមាជិក​របស់​នាង​បី​បួន​នាក់​ទៀត​ទៅ​តាម​ក្រោយ ។ ចេញ​ទៅ​ខែកញ្ញា​ដើម្បី​សូត្រ​កំណាព្យ​ជូន​ជនរួមជាតិ​ខ្មែរ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ទៅ​អា​មេ​រិ​ក​លើក​ក្រោយ​នេះ​រយៈពេល​មួយ​ឆ្នាំ  ពេញ ។ ចំពោះ​សមាជិក​ក្រុម​របស់​នាង​អាច​នឹង​ទៅ​តាម​ក្រោយ​ក្នុង​អំឡុង​ខែវិច្ឆិកា ដោយ​សម្តែង​១​ឆ្នាំ​ពេញ​ដូច​គ្នា ។

ស៊ូ ដា​ណេ និយាយ​ថា «​នាង​ខ្ញុំ​មានការ​រីករាយ​ចិត្ត​ដែល​អ្នកសិល្បៈ​មិន​គួរ​មើល​រំលង​ជំនាញ​បុរាណ ឬ​ចម្រៀង​បុរាណ​ឡើយ អាច​ឱ្យ​យើង​មាន​ទីផ្សារ​មិន​ស្ងាត់​ដូច​មុន​នោះ​ទេ​។ តួយ៉ាង​ក្រៅ​ប្រទេស​​គេ​ទំនើប​ជឿនលឿន​ច្រើន  ហើយ​គេ​ចង់​ឃើញ​អ្វី​ដែល​ជា​លក្ខណៈ​បុរាណ​របស់​វប្បធម៌​យើង​ជាង​អ្វី​ដែល​ទំនើប ។ 

មុន​នឹង​នាង​ខ្ញុំ​ឡើង​ទៅ​អា​មេ​រិ​ក​លើក​នេះ នាង​ខ្ញុំ និង​ក្រុមការងារ​ផលិត​បទ​ចម្រៀង​ប្រចាំ​ផេ​ក​«​ជួប​គ្នា​ម្តងទៀត​»​ដែល​ជា​ផេ​ក​ក្រុមការងារ​មិនមែន​ជា​របស់​នាង​ខ្ញុំ​នោះ​ទេ កំពុង​តែ​សម្រិតសម្រាំង​បទ​ចម្រៀង​ចាស់​ជំនាន់​មុន​ផលិត​ឡើង​វិញ បែប​ជា​លក្ខណៈ​ក្លា​ស៊ី​ក​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​និង​អភិរក្ស​មរតក​ដើម​ហើយ​រំពឹង​ថា​មជ្ឈដ្ឋាន​មហាជន​ពិតជា​ជួយ​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​» ៕