ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលបានតែពីក្រៅថា ​ផ្ទះ «យាយ​ញាប់​» ​​គយ​​កំពុង​​​ចុះ​ឆែក​

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សេចក្តី​រា​យ​ករ​ណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា នេះអ កម្លាំង​គយ​ចម្រុះ​ជា​ច្រើន​នាក់ បាន​និង​កំពុង​ចុះ​ឆែក​ឆេរ​​រក​ទំនិញ​គេច​ពន្ធស្ថិត​​​ផ្ទះ​យាយ​ញាប់ ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​​មាន​​ស្តុកទៅដោយ​​រថយន្ត​ប្រភេទ​ធុន​ធំ​​ជា​ច្រើនគ្រឿង​​ ។

ខេត្តកំពង់ចាម ៖ សេចក្តី​រា​យ​ករ​ណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា នេះ​ កម្លាំង​គយ​ចម្រុះ​ជា​ច្រើន​នាក់ បាន​និង​កំពុង​ចុះ​ឆែក​ឆេរ​​រក​ទំនិញ​គេច​ពន្ធស្ថិត​​​ផ្ទះ​យាយ​ញាប់ ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​​មាន​​ស្តុកទៅដោយ​​រថយន្ត​ប្រភេទ​ធុន​ធំ​​ជា​ច្រើនគ្រឿង​​ ។

ទោះបីជា​យ៉ាងណា ការ​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​របស់​កម្លាំង​គយនេះ ​គេ​មិន​ដឹង​ថា តើ​រក​​ឃើញ​​យ៉ាងណា​នោះទេ ព្រោះតែ​​ទីតាំង​​​​​នោះ ត្រូវ​​បាន​គេ​​ចាក់​របង​​ទ្វារជាប់​​​ ដោយ​ហាម​មិន​ឱ្យ​អ្នកកាសែត​​ចូលរួម​ឡើយ ។

ដោយឡែក ខាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​លោក​អ៊ុត វុ​ទ្ធី បានឱ្យ​កោះ​សន្តិភាព​ដឹង​​តាម​ទូរស័ព្ទ​នា​​ព្រឹក​ថ្ងៃ​ដដែល​នេះថា រូប​គាត់​មិន​​​បានទទួល​ដំណឹង​​ថា មាន​ការ​​​​ចុះ​បង្ក្រាប​របស់​កម្លាំងគយ​​នៅ​ក្នុងផ្ទះ​យាយ​ញាប់​នោះ​​ទេ ។