ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី Lionel Messi ឥឡូវ Cristiano Ronaldo ម្តង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ក្រុមព្រះ​អាជ្ញា​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ទីក្រុង Madrid បាន​មាន​ប្រសាសន៍​ថា

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ក្រុមព្រះ​អាជ្ញា​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ទីក្រុង Madrid បាន​មាន​ប្រសាសន៍​ថា កីឡាករ​ល្បី​លំដាប់​ពិភពលោក​របស់​ក្រុម​អធិរាជ​ស Real Madrid គឺ​កីឡាករ Cristiano Ronaldo បាន​បន្លំ​គេច​មិន​បង់ពន្ធ​ដែល​មាន​ទឹកប្រាក់​សរុប​១៦​លាន​ដុល្លារ​តាំងពី​ឆ្នាំ​២០១១​ទៅ​២០១៤ ។ 

នៅ​ក្នុង​សារ​របស់​អ្នកនាំពាក្យ​កីឡាករ Ronaldo បាន​ប្រាប់​ថា គ្មាន​ការ​លួច​បិទ​បាំង ឬ​គោលបំណង​គេចពន្ធ​អ្វី​ឡើយ ។ អ្នកនាំពាក្យ​បាន​និយាយ​ថា «​វា​ច្បាស់​ណាស់​ដែល​ថា Ronaldo មិន​ដែល​ព្យាយាម​កេងប្រវ័ញ្ច​ការ​គេចពន្ធ​នោះ​ទេ​» ។ 

ខាង​ក្រុម Real Madrid បាន​ចេញ​សារ​មួយទៀត​ដែរ​ថា ខ្លួន​មាន​សេចក្តី​ទុកចិត្ត​យ៉ាង​មុតមាំ​ថា កីឡាករ​ឆ្នើម​របស់​ខ្លួន​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គេចពន្ធ​អ្វី​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត កីឡាករ Ronaldo ផ្ទាល់​ក៏​បាន​និយាយ​ប្រាប់​ថា ខ្លួន​មិន​ដែល​ភ័យ​ព្រួយ​ពី​ការ​ស៊ើបអង្កេត​រឿង​គេចពន្ធ​អ្វី​ទេ​ព្រោះ​គេ​មិន​ដែល​លាក់បាំង ។ 

កាលពី​ខែធ្នូ ធ្លាប់​មានការ​បែកធ្លាយ​ឯកសារ​មួយ​ចំនួន​បង្ហាញ​ថា Ronaldo បាន​គេចវេស​មិន​បង់ពន្ធ​លើ​ប្រាក់​ចំណូល តែ Ronaldo បាន​ច្រានចោល​ទាំងស្រុង ។ គួរ​បញ្ជាក់​ថា កីឡាករ​អ្នកមាន​រូប​នេះ​បាន​រក​ចំណូល​សរុប​ពី​ឆ្នាំ​មុន​៩៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕