ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស១២​នាក់​បន្ត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​រអិល​បាក់​ដី​នៅ​ម៉ា​ឡេ​ស៊ី

1 ឆ្នាំ មុន

ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ចំនួន ១២​នាក់​ដែល​បាត់​ខ្លួន​បន្ទាប់​ពី​គ្រោះ​រអិល​បាក់​ដី​វា​.​យ​ប្រហារ​កន្លែង​បោះជំរុំ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ២ ប៉ុន្តែ​ភ្លៀង​ធ្លាក់​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ប្រតិបត្តិការ​។ មនុស្ស​យ៉ាងតិច ២១​នាក់ រួម​ទាំង​កុមារ ៥​នាក់​ផង​បាន​ស្លា​.​ប់ បន្ទាប់​ពី​មានការ​រអិល​បាក់​ដី​នៅ​តំបន់​ភ្នំ…

ប្រតិបត្តិការ​ស្វែងរក​មនុស្ស​ចំនួន ១២​នាក់​ដែល​បាត់​ខ្លួន​បន្ទាប់​ពី​គ្រោះ​រអិល​បាក់​ដី​វា​.​យ​ប្រហារ​កន្លែង​បោះជំរុំ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ២ ប៉ុន្តែ​ភ្លៀង​ធ្លាក់​កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ប្រតិបត្តិការ​។

មនុស្ស​យ៉ាងតិច ២១​នាក់ រួម​ទាំង​កុមារ ៥​នាក់​ផង​បាន​ស្លា​.​ប់ បន្ទាប់​ពី​មានការ​រអិល​បាក់​ដី​នៅ​តំបន់​ភ្នំ Batang Kali កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី ១៦ ធ្នូ​ម្សិលមិញ​នេះ​។

មនុស្ស​ចំនួន ៩៤​នាក់​រង​ការ​វា​.​យ​ប្រហារ​ពី​ការ​រអិល​បាក់​ដី ប៉ុន្តែ​មនុស្ស​ចំនួន ៦១​នាក់​មាន​សុវត្ថិភាព ខណៈ ១២​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​។

ប្រធាន​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​រដ្ឋ Selangor លោក Norazam Khamis បាន​និយាយ​ថា ប្រតិបត្តិការ​ស្វែងរក និង​ជួយ​សង្គ្រោះ​ត្រូវ​បាន​ផ្អាក​នៅ​ពេល​យប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង និង​បាន​បន្ត​នៅ​ម៉ោង​ប្រហែល ៨​កន្លះ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដោយ​មាន​ជំនួយ​ពី​ខាង​គ្រឿងចក្រ​កាយ និង​សុនក​ហិតក្លិន​។

ការ​ស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា ទំនប់​ទឹក​ប្រហែល ៤៥.០០០​ម៉ែត្រ​គួប​បាន​បាក់​។ ដី​បាន​រអិល​បាក់​មក​ពី​កម្ពស់​ប្រហែល ៣០​ម៉ែត្រ និង​បាន​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រហែល ០,៤​ហិ​កតា​។

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក Anwar Ibrahim ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​ផ្តល់​ប្រាក់​ជំនួយ​ចំនួន ២.២៦០​ដុល្លារ​ទៅ​ដល់​គ្រួសារ​ម្នាក់​ដែល​មាន​សមាជិក​ស្លា​.​ប់​ក្នុង​សោកនាដកម្ម​នេះ ខណៈ​អ្នក​នៅ​រស់រាន​មានជីវិត​ទទួល​បាន ១.០០០​រីង​ហ្គី​ត (២២៦​ដុល្លារ​)​។

សូម​បញ្ជាក់​ថា ការ​រអិល​បាក់​ដី​កើត​មាន​ឡើងជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​ជា​ធម្មតា​វា​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុណ្ណោះ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ